សម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាបណ្ដោះអាសន្ន ដោយសារទីតាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ19 សម្រាប់រយៈពេល 2 (ពីរ)សប្តាហ៍ ចាប់ពី ថ្ងៃទី21 ខែកញ្ញា ដល់ថ្ងៃទី4 ខែតុលា ឆ្នាំ2021ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ19។
Month: September 2021
គិតត្រឹមថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021នេះ កំណើនអាត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 98,43% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 88,33% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 13ឆ្នាំ មាន 47,61% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
គិតត្រឹមថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021នេះ កំណើនអាត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 98,43% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 88,33% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 13ឆ្នាំ មាន 47,61% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
សម្តេចតេជោ ហ៊ុន សែន នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ19 ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»។
សម្តេចតេជោ ហ៊ុន សែន នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ19 ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»។ នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ19 ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ2021។ កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការចាក់វ៉ាក់សាំងបង្ការដល់ពិភពលោក ការជួយសង្គ្រោះជីវិត ការកសាងសន្តិសុខសុខភាពឱ្យកាន់តែប្រសើរឡើង និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងការឯកភាពលើសេចក្តីព្រាងគោលដៅ។ សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ19 ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ដើម្បីអាចចាប់ផ្តើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ ប្រកបដោយសុវត្ថិភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការរួមបញ្ចូលវ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ដែលជាយុទ្ធសាស្ត្រសកលដ៏ល្អ ដោយគ្មានការរើសអើង ឆ្លៀតក្នុងឱកាសនេះ […]
ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល។
ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ(Zoom) ក្រោមការដឹកនាំចូលរួមដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្តីពីការបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី1 និងទិសដៅការងារឆមាសទី2 ឆ្នាំ2021នេះ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យក្រុមដឹកជញ្ជូនចំនួន 223នាក់ សម្រាប់ដឹកស្បៀងអាហារនៅ(តំបន់ក្រហម) បន្ទាប់ពីលទ្ធផលអវិជ្ជមានតេស្តជំងឺកូវីដ19។
រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យក្រុមដឹកជញ្ជូនចំនួន 223នាក់ សម្រាប់ដឹកស្បៀងអាហារនៅ(តំបន់ក្រហម) បន្ទាប់ពីលទ្ធផលអវិជ្ជមានតេស្តជំងឺកូវីដ19។ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 កាលពីរសៀថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021 រួចមក រដ្ឋបាលខេត្តបានរៀបចំតារាងអាជីវករដែលមានលក់ស្បៀងអាហារគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលរស់នៅក្នុង(តំបន់ក្រហម)។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ19។ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន 223នាក់ បានធ្វើតេស្តរកកូវីដ19 ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាបដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ24 និងក្រុមហ៊ុនដឹកជញ្ជូនវីង។ ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ(តំបន់ក្រហម)ងាយស្រួលក្នុងបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។ រដ្ឋបាលខេត្ត […]
នៅព្រឹកថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2021 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែរមានអាយុ18ឆ្នាំឡើង នៅខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2021 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែរមានអាយុ18ឆ្នាំឡើង នៅខេត្តកំពង់ចាម។
សម្រាប់ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ កាអនុវត្តវិធានការច្បាប់មានចំនួន 46 ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 126នាក់ ។ 2. ឃាត់យានយន្ត (រថយន្ត 2គ្រឿង និងម៉ូតូ 23គ្រឿង)។ 3. ពិន័យជាប្រាក់ ចំនួន4,000,000រៀល។