នៅរសៀលថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2021នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តឧត្ដរមានជ័យរួចមក។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរទៅខេត្តសៀមរាប ដើម្បីអញ្ជើញជាអធិបតី ក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនដល់ប្រជាពលរដ្ឋអាយុ18ឡើង ក្នុងក្របខណ្ឌខេត្តសៀមរាប។
Month: September 2021
ព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត ដែលបំពេញការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងជំងឺកូវីដ19 តាមបណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកណ្តាល។
ព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត ដែលបំពេញការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងជំងឺកូវីដ19 តាមបណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកណ្តាល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍សំណេះសំណាល និងលើកទឹកចិត្តដល់មន្ត្រីរាជការ ដែលកំពុងបំពេញការងារនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះទាំងអស់ហើយបានលើកឡើងពីសារសំខាន់នៃមុខងារ តួនាទីភារកិច្ច និងការទទួលខុសត្រូវគ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាសេនាធិការដ៏មានប្រសិទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ រួមចំណែកធ្វើជាបង្អែកដ៏រឹងមាំក្នុងការអនុវត្តដោយជោគជ័យ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសជាតិកំពុងនៅបន្តប្រឈមនឹងវិបត្តិសកលនៃជម្ងឺកូវីដ19 ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ត្រូវធ្វើគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ19 តាមរយៈការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្ដមបញ្ជាក់ថា ក្នុងស្ថានភាពយ៉ាងណាក្តី យើងត្រូវរួមគ្នាពុះពាររាល់ការលំបាក ប្រឹងប្រែងបំពេញការងារឱ្យបានប្រសើរទ្វេដងថែមទៀត ដោយជឿជាក់យ៉ាងមុតមាំថា កម្លាំងសាមគ្គីប្រជាជាតិយើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងពិតជាឈ្នះកូវីដ19 […]
វ៉ាក់សាំងកូវីដ19 ចំនួន3លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។
វ៉ាក់សាំងកូវីដ19 ចំនួន3លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ នៅព្រឹកថ្ងៃសុក្រ ទី24 ខែកញ្ញា ឆ្នាំ2021នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ19 ( ស៊ីណូវ៉ាក់ ) (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន 3លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ 6ឆ្នាំ ទៅ12ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ 3លានដូសបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ19នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ19 នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ19។
លោកជំទាវ ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2021 នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តកំពង់ធំ រួចមក។
លោកជំទាវ ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2021 នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តកំពង់ធំ រួចមក។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរទៅខេត្តឧត្តរមានជ័យ ដើម្បីអញ្ជើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនដល់ប្រជាពលរដ្ឋអាយុ18ឡើង ក្នុងក្របខណ្ឌខេត្ត ឧត្តរមានជ័យ។
#អង្គព្រះមហាក្សត្រ!!
#អង្គព្រះមហាក្សត្រ!! មាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ អង្គព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវីត អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេសសូមថ្វាយព្រះពរព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូរណ័ ព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៍ត្រជាក់ត្រជុំសុខដុមរមនាដល់កូនចៅ ចៅទួត អស់កាលដ៍យូរអង្វែងតទៅ។