គិតត្រឹមថ្ងៃទី25 ខែកញ្ញា ឆ្នាំ2021នេះ កំណើនអត្រា នៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 98,76% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 88,98% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 75,12% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់
Month: September 2021
ព្រះមហាក្សត្រ សម្តេចម៉ែ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
ព្រះមហាក្សត្រ សម្តេចម៉ែ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅវេលារសៀលថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2021នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2021កន្លងមកនោះ។ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាដើម សូមជួយបីបាច់ថែរក្សា និងថ្វាយព្រះពរជ័យសិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូត […]
នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2021 នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី76។
នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2021 នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី76។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី76 ក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម – ដើម្បីស្តារឡើងវិញពីជំងឺកូវីដ19 ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ»នៅទីក្រុងញូវយ៉ក។ សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតដែលជាអាទិភាពចំបង ការបន្តដាក់សម្ពាធលើសន្តិភាពនិងសន្តិសុខអន្តរជាតិ សារៈសំខាន់នៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។ សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរអំពីយុទ្ធនាការចាក់វាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ19 សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់និងចីរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី13 (ASEM13) និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ2022 របស់កម្ពុជា។
គិតត្រឹមថ្ងៃទី24 ខែកញ្ញា ឆ្នាំ2021នេះកំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិដ 19 នៅកម្ពុជា មាន 98,70% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 88,87% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 70,21% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
គិតត្រឹមថ្ងៃទី24 ខែកញ្ញា ឆ្នាំ2021នេះកំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិដ 19 នៅកម្ពុជា មាន 98,70% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 88,87% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 70,21% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។