សម្រាប់ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 981 នាក់ នឹងមាននាក់ជាសះស្បើយចំនួន 934 នាក់ ហើយមានករណីស្លាប់ថ្មីចំនួន 19 នាក់ផងដែរ។
Month: July 2021
បងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ចាប់ពីអាយុ 18 ឆ្នាំ ឡើងទៅ ទាំងដូសទី1និងដូសទី2 សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ19 រៀងរាល់ម៉ោង 8:00នាទីព្រឹក ដល់ម៉ោង 5:00នាទីរសៀល ត្រឹមថ្ងៃទី8 ខែកក្កដា ឆ្នាំ2021នេះ។
បងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ចាប់ពីអាយុ 18 ឆ្នាំ ឡើងទៅ ទាំងដូសទី1និងដូសទី2 សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ19 រៀងរាល់ម៉ោង 8:00នាទីព្រឹក ដល់ម៉ោង 5:00នាទីរសៀល ត្រឹមថ្ងៃទី8 ខែកក្កដា ឆ្នាំ2021នេះ។
គិតមកទល់នឹងពេលនេះអគ្គិភ័យដែលឆេះនៅក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានពន្លត់ជាស្ថាពរហើយ។
គិតមកទល់នឹងពេលនេះអគ្គិភ័យដែលឆេះនៅក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានពន្លត់ជាស្ថាពរហើយ។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង 11 និង 15 នាទីព្រឹក ថ្ងៃអង្គារទី 6 ខែកក្កដាថាឆ្នាំ 2021 នេះ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ថាការឆេះរោងស្តុកសម្ភារៈអាពាហ៍ពិពាហ៍មួយកន្លែងដែលស្ថិតនៅផ្ទះលេខ 15 ផ្លូវលំ ក្រុមទី4 ភូមិ 4 សង្កាត់ច្រាំងចំរេះទី 1 ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញនិងម្ចាស់ឈ្មោះ អ៊ិន សុខឈាន់ ភេទប្រុស អាយុ 32 ឆ្នាំ មុខរបរជាម្ចាស់ឃ្លាំងសម្ភារៈពិធីមង្គលការ។ មូលហេតុបណ្ដាលមកពីចរន្តអគ្គិសនីហើយផ្ទះឆេះ ទំហំ 16 x និង 23 ម៉ែត្រ រួចក៏ឆេះរាលដាលដល់រោងទុកដែកទំហំ 12 ×នឹង 23 ចំនួនមួយទៀត តាមការប៉ានស្មានការឆាបឆេះនេះអស់ប្រហែលជា 50 ភាគរយហើយក៏មិនបណ្ដាលអោយមានអ្នកស្លាប់និងរបួសឡើយ។ សូមបញ្ជាក់ថាការពន្លត់អគ្គីភ័យនេះប្រើប្រាស់រថយន្ត 18 គ្រឿង ទឹកអស់ចំនួន […]
ករណីថៃគុបពី ប្រាសាទអង្គរវត្តកម្ពុជានៅពេលនេះកុងស៊ុលកម្ពុជាកំពុងធ្វើការស្រាវជ្រាវហើយ។
ករណីថៃគុបពី ប្រាសាទអង្គរវត្តកម្ពុជានៅពេលនេះកុងស៊ុលកម្ពុជាកំពុងធ្វើការស្រាវជ្រាវហើយ។ បើតាមការចែកចាយតាមបណ្ដាញសង្គមអំពីប្រាសាទអង្គរត្រូវបានភាគីថៃកសាងដូចគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាគឺស្ថិតនៅខេត្ត បុរីរ៉ាំ ប្រទេសថៃ។ហើយករណីអង្គរវត្តគុបពីរបស់ប្រទេសថៃមួយនេះ បានសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្តខ្មែរ ដែលនាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌បានបញ្ជាក់ថាក្រសួងរួមជាមួយនិងកុងស៊ុលកម្ពុជា បានធ្វើការស្រាវជ្រាវចំពោះករណីហើយ។