មនុស្សចំនួន 50 នាក់ បន្តរកឃើញវិជ្ជមានគូវិដ 19 ថ្មី នៅថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2021នេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ហើយក៏មានករណីជាសះស្បើយចំនួន 139 នាក់ផងដែរ។
Month: July 2021
ទីតាំងចំនួន 3កន្លែង ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន។
ទីតាំងចំនួន 3កន្លែង ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន នៅពីយប់ថ្ងៃសុក្រ ថ្ងៃទី9 ខែកក្កដា ឆ្នាំ2021យោងតាមសេចក្ដីសម្រេចលេខ 209/21 ចុះថ្ងៃទី9 ខែកក្កដា ឆ្នាំ2021 របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរង ខណ្ឌចំការមន រួមជាមួយលោកចៅរងទី1សង្កាត់ទន្លេបាសាក់ ប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន 3ទីតាំង ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ14សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូទដលមានការជូនដំណឹងជាថ្មី រួមមាន។ 1 ភោជនីយដ្ឋាន Troll 2ភោជនីយដ្ឋាន រាជ រស្មី 3ភោជនីយដ្ឋាន ផំា ឃីន