ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ មានករណីវេជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បេីយចំនួន ៩៤នាក់។
Month: April 2021
នៅព្រឹកថ្ងៃទី ៥ខែ មេសា ឆ្នាំ ២០២១លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន។
នៅព្រឹកថ្ងៃទី ៥ខែ មេសា ឆ្នាំ ២០២១លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន។ សូមបញ្ជាក់ថា ក្នុងរយ:ពេលពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩ ) បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន ១៤០.៧៧៣នាក់ ហេីយ ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែល សរុបទាំងបីមុខវ៉ាក់សាំងនេះ គឺបានកេីនឡេីងដល់ ៤១៨.៥៦៩នាក់ នៅទូទាំងប្រទេស។ សម្រាប់ដំណើរការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ។
ចាប់ពីយប់នេះតទៅសូមបងប្អូនចូលផ្ទះឲ្យបានមុនម៉ោង ៨:០០យប់!!
ចាប់ពីយប់នេះតទៅសូមបងប្អូនចូលផ្ទះឲ្យបានមុនម៉ោង ៨:០០យប់! ចាប់ពីវេលាយប់ម៉ោង ៨:០០នាទីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១នេះតទៅ អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្ត ចំពោះអ្នកបំពានបម្រាមគោចរហើយ។ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ បេីមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ ៕ សូមបញ្ជាក់ថា ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី ២ខែមេសា ឆ្នាំ២០២១នេះតទៅ ។ សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ !!!