ព័ត៌មានជាតិ

គិតត្រឹមព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ2021នេះ អ្នកឆ្លង កូវីត19 នៅផ្សារអូឬស្សី មានមនុស្សសរុបចំនួន 345នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-19 ក្នុងចង្កោម ផ្សារអូរឫស្សី។

គិតត្រឹមព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ2021នេះ អ្នកឆ្លង កូវីត19 នៅផ្សារអូឬស្សី មានមនុស្សសរុបចំនួន 345នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-19 ក្នុងចង្កោម ផ្សារអូរឫស្សី។   យ៉ាងណាមិញក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរនៅ ផ្សារអូរឫស្សី ឬអ្នកចេញចូលជាប្រចាំ ឬញឹកញាប់ទាំងអស់ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ19 ដែលមានទីតាំងនៅ   📌វិទ្យាល័យបាក់ទូក 📌វិទ្យាល័យបឹងត្របែក 📌មណ្ឌលសុខភាពចាក់អង្រែក្រោម 📌មន្ទីរពេទ្យខ្មែរ-សូវៀត 📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) 📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ19!

សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ19! អនុក្រឹត្យនេះមានគោលបំណងកំណត់ អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ។ សម្រាប់ មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការ។សូមមើលអត្ថបទខាងក្រោម!

ព័ត៌មានជាតិ

ដោយអនុវត្តតាម បទបញ្ជា ក៏ដូចជាគោលការណ៍ណែនាំរបស់សម្ដេច តេជោ ហ៊ុនសែន នៅល្ងាចថ្ងៃទី 10 ខែមេសា ឆ្នាំ 2021 នេះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី។

ដោយអនុវត្តតាម បទបញ្ជា ក៏ដូចជាគោលការណ៍ណែនាំរបស់សម្ដេច តេជោ ហ៊ុនសែន នៅល្ងាចថ្ងៃទី 10 ខែមេសា ឆ្នាំ 2021 នេះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី។ នៅក្នុងពេលបំពេញបេសកកម្មថ្មី ក្នុងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 កម្រិតស្រាល នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ បានចាប់ផ្តើម ក្រោមការដឹកនាំរួមរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធបានចូលរួមនៅក្នុងការរៀបចំនេះ ។

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សៀមរាប សម្រេចបិទការចេញ-ចូល ជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់ គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី11 ខែមេសា ឆ្នាំ2021នេះ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សៀមរាប សម្រេចបិទការចេញ-ចូល ជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់ គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី11 ខែមេសា ឆ្នាំ2021នេះ។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 10 ខែមេសា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន 157 នាក់ នឹងមានអ្នកជាសះស្បើយចំនួន 72 នាក់។

សម្រាប់ថ្ងៃទី 10 ខែមេសា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន 157 នាក់ នឹងមានអ្នកជាសះស្បើយចំនួន 72 នាក់។

ព័ត៌មានជាតិ

សេចក្ដីណែនាំ ស្ដីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ។

សេចក្ដីណែនាំ ស្ដីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ។

ព័ត៌មានជាតិ

កូវីដ19នៅ

ករណីផ្ទុះការឆ្លងជំងឺ #កូវីដ19ន #ផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ2021 មានមនុស្សសរុបចំនួន ២៥៣ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន #មេរោគកូវីដ-19 (#COVID-19) ក្នុងចង្កោម ផ្សារអូរឫស្សី។ 🔴 សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ19 (#COVID-19) ដែលមានទីតាំងនៅ 📌វិទ្យាល័យបាក់ទូក 📌វិទ្យាល័យបឹងត្របែក 📌មណ្ឌលសុខភាពចាក់អង្រែក្រោម 📌មន្ទីរពេទ្យខ្មែរ-សូវៀត 📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) 📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា   📅 សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ […]

ព័ត៌មានជាតិ

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជម្រាបជូនសាធារណជនថា ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជម្រាបជូនសាធារណជនថា ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹ។ ឯកឧត្តម បានបន្តថា តំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហាមឃាត់ការធ្វើដំណើរចេញចូល24ម៉ោង/24ម៉ោង បើគ្មានភាពចាំបាច់។ ជាមួយគ្នានោះបុគ្គលគ្រប់រូប ក៏ត្រូវហាមឃាត់ មិនឱ្យចេញពីផ្ទះរបស់ខ្លួន 24ម៉ោង/24ម៉ោង បើគ្មានភាពចាំបាច់។ គួរបញ្ជាក់ផងដែរថា យោងតាមការសម្រេចរបស់រដ្ឋបាលរាជធានី ភ្នំពេញ រាល់ការធ្វើដំណើរ និងសកម្មភាពដែលត្រូវបានអនុញ្ញាតិក្នុងអំឡុងពេលបិទខ្ទប់ និងក្នុងតំបន់បិទខ្ទប់ ក៏ត្រូវអនុវត្តតាមបម្រាមគោចរផងដែរគឺពីម៉ោង8យប់ ដល់ម៉ោង5ភ្លឺ លើកលែងតែករណីពិសេសមួយចំនួនតែប៉ុណ្ណោះ។

ព័ត៌មានជាតិ

មានអ្នកកើតកូវីដ19 ធ្លាប់ទៅផ្សារបឹងត្របែកផ្លាហ្សា ទិញបន្លែ ត្រី សាច់ នៅម៉ោង10ព្រឹក ថ្ងៃទី3 ខែមេសា ឆ្នាំ2021។

មានអ្នកកើតកូវីដ19 ធ្លាប់ទៅផ្សារបឹងត្របែកផ្លាហ្សា ទិញបន្លែ ត្រី សាច់ នៅម៉ោង10ព្រឹក ថ្ងៃទី3 ខែមេសា ឆ្នាំ2021។   អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ19 នៅរសៀលថ្ងៃទី9 ខែមេសា ឆ្នាំ2021នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ19 ធ្លាប់បានចូលទៅផ្សារបឹងត្របែកផ្លាហ្សា ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត។   ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ19។   ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕ផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza)

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 8 ខែមេសា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 576 នាក់ និងមានអ្នកជាសះស្បើយចំនួន 70 នាក់។

សម្រាប់ថ្ងៃទី 8 ខែមេសា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 576 នាក់ និងមានអ្នកជាសះស្បើយចំនួន 70 នាក់។