ព័ត៌មានជាតិ

សេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅផ្សារ និងអាជីវករនៅផ្សារលូ 5 ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ2021ថា មូលហេតុ អ្នកជំងឺកូវីដ19 បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ។

សេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅផ្សារ និងអាជីវករនៅផ្សារលូ 5 ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ2021ថា មូលហេតុ អ្នកជំងឺកូវីដ19 បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ។   ដូច្នេះសូមបងប្អូនដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។សូមអរគុណ

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-19 ខាងលើ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ19 នៅផ្សារលើ ក្រុងព្រះសីហនុ នៅវេលាម៉ោង 15:០០នាទីរសៀល ថ្ងៃទី16 មេសា 2021នេះ។

សម្រាប់ថ្ងៃទី 15 ខែមេសា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន 262 នាក់ និងមានអ្នកជាសះស្បើយចំនួន 74 នាក់។

សម្រាប់ថ្ងៃទី 15 ខែមេសា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន 262 នាក់ និងមានអ្នកជាសះស្បើយចំនួន 74 នាក់។  

ព័ត៌មានជាតិ

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងចិន( Sinovac )ដែលកម្ពុជាបញ្ជាទិញ ជំហានទី2 របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន 5 ម៉ឺនដូស ។

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងចិន( Sinovac )ដែលកម្ពុជាបញ្ជាទិញ ជំហានទី2 របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន 5 ម៉ឺនដូស ។ នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី17 ខែមេសា ឆ្នាំ2021ខាងមុខនេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះគឺបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំង2។ យេីងសង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-19។ ប្រភព៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី សូ សាម៉ូនី ចំពោះមរណភាពលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយសារជំងឺកូវីដ១៩។

សេចក្តីណែនាំ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

សេចក្តីណែនាំ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

ព័ត៌មានជាតិ

នៅពេលនេះ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី15 ខែមេសា ឆ្នាំ2021នេះ ដោយសារ ជំងឺកូវីដ19។

នៅពេលនេះ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី15 ខែមេសា ឆ្នាំ2021នេះ ដោយសារ ជំងឺកូវីដ19។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 15 ខែមេសា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន 344 នាក់ និងមានអ្នកជាសះស្បើយចំនួន 29 នាក់។

សម្រាប់ថ្ងៃទី 15 ខែមេសា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន 344 នាក់ និងមានអ្នកជាសះស្បើយចំនួន 29 នាក់។

ព័ត៌មានជាតិ

យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។

យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។   ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នេីសុំឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង និងស្ថាប័ន ឫខេត្តទាំងអស់ ប្រញាប់ធ្វេីបញ្ជីឈ្មោះ និងសូមផ្តល់បញ្ជីឈ្មោះ ក្រុមគ្រួសារដែលនៅក្នុងផ្ទះជាមួយគ្នា ជាប្តី ប្រពន្ធរបស់បុគ្គលិក មន្ត្រីរាជការស៊ីវិលទាំងអស់ និងកូន១៨ឆ្នាំឡេីង ឪពុកម្តាយ (អាយុ ៥៩ឆ្នាំចុះបេីមាន) និងអ្នកនៅជាមួយ (យកតែអ្នកដែលនៅក្នុងផ្ទះតែមួយជាមួយបុគ្គលិក មន្ត្រីរាជការរបស់យេីង) ដែលមិនទាន់បានចាក់វ៉ាក់សាំង ប្រញាប់បញ្ជូនទៅលេខាធិការដ្ឋាន គ.វ.ក-១៩ ឱ្យបានត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ជាកំហិត ដេីម្បីជាមូលដ្ឋានធ្វេីផែនការចាក់វ៉ាក់សាំងជូនឱ្យបានទាន់ពេលវេលា។ សូមឯកឧត្តម ស្រូយ អាដុល្លា ប្រធានលេខាធិការដ្ឋាន គ.វ.ក-១៩ ចាត់ចែងតាមដានបន្ត និងប្រមូលយកបញ្ជីឈ្មោះទាំងនេះ ទៅតាមក្រសួង ស្ថាប័ន និងខេត្តនិមួយៗ ឱ្យបានឆាប់បំផុតដែលអាចធ្វេីទៅបាន។ ក្រសួង ស្ថាប័ន […]

ព័ត៌មានជាតិ

សេចក្ដីប្រកាស: អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន ផ្អាកការធ្វើដំណើរ ផ្អាករាល់ការជួបជុំ ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងរយៈពេលបិទខ្ទប់14ថ្ងៃនេះ។ 

សេចក្ដីប្រកាស: អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន ផ្អាកការធ្វើដំណើរ ផ្អាករាល់ការជួបជុំ ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងរយៈពេលបិទខ្ទប់14ថ្ងៃនេះ។ ការធ្វើដំណើរអាចធ្វើទៅបាន តែក្នុងករណីចាំបាច់ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ ដូចជាការចេញទៅទិញម្ហូបអាហារ កីឡា ឬទៅពេទ្យជាដើម។   ការជួបជុំអាចធ្វើទៅបានតែក្នុងករណីចាំបាច់បំផុតដូចជា បុណ្យសព ឬសកម្មភាពបម្រើអោយសុខុមាលភាពសាធារណៈ និងប្រយោជន៍សង្គម រីឯការជួបជុំក្នុងចំណោមគ្រួសារដែលរស់នៅជាមួយគ្នាក្នុងបរិវេនផ្ទះរបស់ខ្លួនក៏ត្រូវបានអនុញ្ញាតផងដែរ។   រាល់ក្រុមហ៊ុន រឺ សហគ្រាស ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ អាចនៅដំណើរការបាន ដូចជាហាងទំនិញ ផ្សារលក់ម្ហូបអាហារ រោងចក្រ រឺសិប្បកម្មផលិតម្ហូបអាហារ មន្ទីរពេទ្យនិងគ្លីនិកឯកជន, ធនាគារជាដើម។   សហគ្រាស រឺ ក្រុមហ៊ុន ដែលមិនមែនជាតម្រូវការខានមិនបានរបស់ប្រជាពលរដ្ឋទូទៅត្រូវផ្អាកសកម្មភាពទាំងអស់ ប៉ុន្តែ ស្ថាប័នសាធារណៈដែលផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅបន្តដំណើរការដដែល។   រាល់ស្ថាប័នសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាតអោយបន្តដំណើរការ ត្រូវកាត់បន្ថយចំនួនបុគ្គលិកមកបម្រើការអោយមកនៅតិចបំផុត ហើយត្រូវអនុវត្តនូវរាល់វិធានការសុខាភិបាល ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការលាងសម្អាតដៃជាដើម។   បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព […]