សេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19។
Month: April 2021
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល 14ថ្ងៃ គិតចាប់ពីថ្ងៃទី18 ខែមេសា ដល់ថ្ងៃទី01 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសកូវីដ19 ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល 14ថ្ងៃ គិតចាប់ពីថ្ងៃទី18 ខែមេសា ដល់ថ្ងៃទី01 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសកូវីដ19 ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។
ទាល់តែអញ្ចឹង បានដឹងថាស្ដាយក្រោយ នាយនគរបាលផ្កាយពីរ ដែលផឹកស៉ីច្រៀងសប្បាយ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ហើយត្រូវមានទោសទៀត។
ទាល់តែអញ្ចឹង បានដឹងថាស្ដាយក្រោយ នាយនគរបាលផ្កាយពីរ ដែលផឹកស៉ីច្រៀងសប្បាយ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ហើយត្រូវមានទោសទៀត កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជាច្រើននាក់ ដែលផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យមានការរៀបចំកម្មវិធីផ្សេងៗព្រោះអាចបណ្ដាលឱ្យឆ្លងជម្ងឺកូវីត19។ ហើយនៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រមាត្រាទី 1 បានត្រាស់បង្គាប់ថា ដកហូតឋារន្តរស័ក នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក កាន់អត្ថលេខ 73 557 ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ និងទី 2 ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ 28 ឆ្នាំមុខរបរបម្រើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក ។ ទី 3 ឈ្មោះ កុក ឃី ភេទប្រុស […]
ឃាត់ខ្លួនបុរសម្នាក់ រួមទាំងឡានផ្លាកលេខ ន-ប ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ។
ឃាត់ខ្លួនបុរសម្នាក់ រួមទាំងឡានផ្លាកលេខ ន-ប ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ។ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់។ បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង 8ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ6A ខណ្ឌជ្រោយចង្វារ ហើយស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ 19៕
ហាង Kimmo មីហឹរកូរ៉េ7 កំរិត ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ144 កែង 19 សង្កាត់ផ្សារកណ្ដាល1ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ហាង Kimmo មីហឹរកូរ៉េ7 កំរិត ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ144 កែង 19 សង្កាត់ផ្សារកណ្ដាល1ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី 3ដល់ថ្ងៃទី 13 ខែមេសា ឆ្នាំ2021ដោយសារមាន អ្នកជំងឺកូវីដ19 បានទៅហូបអាហារនៅទីតាំងនេះ ដូច្នេះសូមពាក់ម៉ាស់រក្សាគម្លាតលាងដៃពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅហូប រួមនឹងបុគ្គលិកនៅទីនោះផងដែរ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។