ថ្ងៃសៅរ៍ទី24ខែមេសា ឆ្នាំ2021នេះ នៅថ្ងៃត្រង់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ។ បានអញ្ជើញចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានី ត្រួតពិនិត្យទីតាំងការងារយកសំណាកក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី1ស្ទឹងមានជ័យទី2 ស្ទឹងមានជ័យទី3 ស្ថិតក្នុង ខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន 32ភូមិ ( ទីតាំងយកសំណាក ) ដើម្បីជំរុញការងារយកសំណាកឱ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព សុវត្ថិភាព ហើយឈានទៅរកការកាត់ផ្ដាច់ការរីករាលដាល នៃមេរោគកូវីដ19។
Month: April 2021
ឯកឧត្តម ហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ
ឯកឧត្តម ហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី24ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នឹងជា មេបញ្ជាការកងទ័ពជើងគោក បានប្រកាសថា ឯកឧត្តម មិនបានប្រើឲ្យជំនួយការណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយនោះទេ។ ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានខលទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយប្រើប្រាស់លេខទូរស័ព្ឌ 067 349 466។ ក្នុងសារជាសំឡេងជូន មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មានករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងថ្នាក់ដឹកនាំ បណ្តាលអង្គភាពមួយចំនួន […]
ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែងថ្ងៃទី24 ខែមេសា ឆ្នាំ2021នេះឯកឧត្តម ជា សុមេធី បង្ហាញអ្នកល្មើសបម្រាម ដែលត្រូវបានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ទៅធ្វើតេស្តជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-19 ចំនួន4នាក់ បន្ថែមទៀត គឺមកពីរាជធានីភ្នំពេញ 3នាក់ និងខេត្តព្រះសីហនុ 1នាក់។
ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែងថ្ងៃទី24 ខែមេសា ឆ្នាំ2021នេះឯកឧត្តម ជា សុមេធី បង្ហាញអ្នកល្មើសបម្រាម ដែលត្រូវបានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ទៅធ្វើតេស្តជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-19 ចំនួន4នាក់ បន្ថែមទៀត គឺមកពីរាជធានីភ្នំពេញ 3នាក់ និងខេត្តព្រះសីហនុ 1នាក់។ អ្នកទាំង4នាក់ នេះ ត្រូវបានមន្ត្រី នគរបាល យុត្តិធម៌ស្រុក កំពុងតែបន្តនិតិវិធី នឹងពិន័យអន្តរការណ៍តាម វិធានការ រដ្ឋបាល ហើយ។ ជាសំណូមពរ ខ្ញុំបាទឯកឧត្តម ជា សុមេធី ស្នើរសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-19នេះ។ ដូច្នេះសូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទី មកពីកន្លែងផ្សេងៗ នឹងល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ហើយការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ ចាត់ការតាមវិធានការច្បាប់ ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ។
បងប្អូនប្រជាពលរដ្ឋ អាចស្វែងរក ស្ដង់របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីទិញ ស្បៀងចំបាច់មួយចំនួន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលបិទខ្ទប់ នៅតាមទីតាំងដូចខាងក្រោម៖
បងប្អូនប្រជាពលរដ្ឋ អាចស្វែងរក ស្ដង់របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីទិញ ស្បៀងចំបាច់មួយចំនួន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលបិទខ្ទប់ នៅតាមទីតាំងដូចខាងក្រោម៖ ខណ្ឌមានជ័យមាន3 ទីតាំង! 1 ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី1 2 ទល់មុខសាលា CUS ភូមិដំណាក់ធំ2 សង្កាត់ស្ទឹងមានជ័យទី1 3 ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ5 សង្កាត់ស្ទឹងមានជ័យទី3 ខណ្ឌពោធិ៍សែនជ័យមាន 4 ទីតាំង! 1 ទល់មុខ K-Mall ភូមិតំពាំងថ្លឹង២ សង្កាត់ចោមចៅ១ 2 ទល់មុខផ្សារឯករាជ្យ1 (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង2 សង្កាត់ចោមចៅ1 3 ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង4 សង្កាត់ចោមចៅ1 4 ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង3 សង្កាត់ចោមចៅ1 ខណ្ឌទួលគោក មាន1ទីតាំង! គឺនៅលើផ្លូវ 366 កែងផ្លូវ245 ភូមិ12 សង្កាត់បឹងសាឡាង […]
ប្រជាពលរដ្ឋដែលរស់នៅ តំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី1 សង្កាត់ស្ទឹងមានជ័យទី2 និង សង្កាត់ស្ទឹងមានជ័យទី3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅ តំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី1 សង្កាត់ស្ទឹងមានជ័យទី2 និង សង្កាត់ស្ទឹងមានជ័យទី3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមទៅធ្វើតេស្ដនៅ! 1 ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ 2 ទីតាំងបណ្តោយផ្លូវលេខ 1019 (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា 3 វិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃសៅរ៍ទី 24 ខែមេសាឆ្នាំ 2021នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃសៅរ៍ទី 24 ខែមេសាឆ្នាំ 2021នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ។ លោកជំទាវ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយចែកជានិមិត្តរូប 300គ្រួសារ លើចំនួន3.173គ្រួសារដែលរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្រភព: ក្រុមការងារលោកជំទាវ ម៉ែន សំអន
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ទីក្រុងហ្សាកាតាហើយ
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ទីក្រុងហ្សាកាតាហើយ។ នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែលនឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងពេលអញ្ជើញមកប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕