ព័ត៌មានជាតិ

ក្មេងទំនើងចំនួន6នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនិងករណីហិ ..;ង្សា ចំនួន2ករណី

ក្មេងទំនើងចំនួន6នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនិងករណីហិ ..;ង្សា ចំនួន2ករណី


រាជធានីភ្នំពេញ : តាមប្រភពព័ត៌មានពីក្រុម ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានី បានអោយដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី24 និងទី25 ខែមេសា ឆ្នាំ2025 កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងជាបន្តបន្ទាប់ចំនួន6នាក់ ដែលមានឈ្មោះក្រុមកាប់ស្លុយ(KS) នៅចំណុចមុខផ្ទះលក់ចាប់ហ៊ួយ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចោមចៅ1 សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន2ករណី៖

ករណីទី1- ហិ ..;ង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបខាយសៀន (កោះពេជ្រ) ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី19 ខែមេសា ឆ្នាំ2025 ។
ករណីទី2- ហិ ..;ង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ410K ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី23 ខែមេសា ឆ្នាំ2025។

ក្មេងទំនើងឃាត់ខ្លួនរួមមាន៖
1 – ឈ្មោះ ហៀង លីឆេង ហៅ កឺ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងពុម្ពក្រដាស។
2 – ឈ្មោះ ម៉ក់ បញ្ញាពិសិដ្ឋ ហៅ ហ្ស៊ី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យព្រែកកំពឹស។
3 – ឈ្មោះ សំ សុវណ្ណាវិទូ ហៅ វីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ។
4 – ឈ្មោះ មាន រតនៈ ហៅ ណាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ។
5 – ឈ្មោះ ហួរ ឆេងលាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងពុម្ពក្រដាស។
6 – ឈ្មោះ លាន់ ហុងនីដារ៉ារិទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងពុម្ពក្រដាស។

វត្ថុតាងចាប់យក: ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច2 ពណ៌ ស សេរីឆ្នាំ2019 ពាក់ផ្លាកលេខកណ្តាល១AD-4075។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *