ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលនិងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលនិងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់អបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី80 ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

នាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់អបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី80 ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ #dolynews

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដូចខាងក្រោម៖ ១. ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដោយវាស់វែង ប្រមែប្រមូលវត្ថុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញ តាមគន្លងនីតិវិធីកំណត់ដោយច្បាប់យ៉ាងត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អជាមួយអ្នកបើកបររថយន្ត ឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ ៤៦ឆ្នាំ សមត្ថកិច្ច បានបន្តបំពេញការងារជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច យ៉ាងសុក្រឹតបំផុត។ ២. បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលវត្ថុតាង ព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្ត រួចមក សមត្ថកិច្ច រកឃើញថា៖ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤ ប្រតិបត្តិតាមគោលការណ៍អនុញ្ញាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ​.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងឯកឧត្តមប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់។ មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការលើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី21 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមរយៈប្រព័ន្ធវីដេអូ នៅសណ្ឋាគារ Garden City Hotel Phnom Penh សម្រាប់អង្គសន្និបាត។

នាព្រឹកថ្ងៃទី21 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមរយៈប្រព័ន្ធវីដេអូ នៅសណ្ឋាគារ Garden City Hotel Phnom Penh សម្រាប់អង្គសន្និបាត។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនិងរៀបចំរថយន្តក្រុងចំនួន 597គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល 6ថ្ងៃ ចាប់ពីថ្ងៃទី12-17 ខែមិនា ឆ្នាំ2025នេះ សម្រាប់ការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 2025។

សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនិងរៀបចំរថយន្តក្រុងចំនួន 597គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល 6ថ្ងៃ ចាប់ពីថ្ងៃទី12-17 ខែមិនា ឆ្នាំ2025នេះ សម្រាប់ការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 2025។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី20 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ លោកជំទាវ អ៊ូ សាន សាយ ឈុំ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

នារសៀលថ្ងៃទី20 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ លោកជំទាវ អ៊ូ សាន សាយ ឈុំ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា!

១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ១១,២០២សេវា ដោយទទួលបានចំណូលសរុប ៣២,៦៦៥,០០០រៀល ស្មើនឹងជាង ៨,០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងអរិយក្សត្រ ផ្ដល់មកកាន់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍សេវាដែលរដ្ឋបាលក្រុងអរិយក្សត្រ បានផ្តល់ជូនប្រជាពលរដ្ឋច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៦,៨២៥សេវា(ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មាន៤,១៥៥ សេវា ខណៈវិស័យសូរិយោដីមាន៨៨សេវា វិស័យសុខាភិបាលមាន៤២សេវា វិស័យទេសចរណ៍មាន៣៤សេវា វិស័យវប្បធម៌និងវិចិត្រសិល្បៈមាន២៣សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន ២១សេវា។ ដូចបណ្ដាមូលដ្ឋាន ក្រុងស្រុកផ្សេងទៀតដែរ វិស័យមានពលរដ្ឋស្នើសុំសេវាតិចតួច សម្រាប់ក្រុងអរិយក្សត្រ មានដូចជាការងាររដ្ឋបាលមាន៧សេវា វិស័យសំណង់មាន៦សេវា និងវិស័យអប់រំយុវជន និងកីឡាមាន១សេវា។ ចំពោះវិស័យពុំមានអ្នកស្នើសុំសោះ មានដូចជាវិស័យពាណិជ្ជកម្មវិស័យសាធារណៈការនិងដឹកជញ្ជូន វិស័យឧស្សាហកម្មនិងសិប្បកម្មវិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈវិស័យបរិស្ថាន វិស័យក្រសួងធម្មការនិងសាសនា និង វិស័យរ៉ែនិងថាមពលជាដើម។ គួរកត់សម្គាល់ថា ក្រុងអរិយក្សត្រស្ថិតក្នុងចំណោមក្រុងថ្មីៗចំនួន៣ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា សម្រេចបង្កើតឡើង កាលពីថ្ងៃទី២៣ […]

ព័ត៌មានជាតិ

ឯកឧត្តម ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ឯកឧត្តម ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ព្រះវិហារ : បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី20 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី20 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews