នារសៀលថ្ងៃទី27 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដារិក យីប (Derek Yib) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
Month: March 2025
នាព្រឹកថ្ងៃទី27 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ2024 និងលើកទិសដៅឆ្នាំ2025 របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី27 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ2024 និងលើកទិសដៅឆ្នាំ2025 របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
នាព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរចេញពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី24 ដល់26 ខែមីនា ឆ្នាំ2025 នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នាព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរចេញពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី24 ដល់26 ខែមីនា ឆ្នាំ2025 នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ #dolynews
២ឆ្នាំ ច្រកចេញចូលតែមួយក្រុងសំពៅពូន ផ្តល់សេវាជូនពលរដ្ឋជិត២ម៉ឺននាក់ បានចំណូលជាង២ម៉ឺនដុល្លារ!
២ឆ្នាំ ច្រកចេញចូលតែមួយក្រុងសំពៅពូន ផ្តល់សេវាជូនពលរដ្ឋជិត២ម៉ឺននាក់ បានចំណូលជាង២ម៉ឺនដុល្លារ! រយៈពេល២ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ បុគ្គលិកការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងសំពៅពូន បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១៨.២៣០នាក់ ទទួលបានចំណូលសរុប ៨៥.៣០៣.០០០រៀល គិតជាដុល្លារ ២១.៣២៥,៧៥ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ចំណូលថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន។ ផ្អែកតាមរបាយការណ៍ដដែល រយៈពេល២ឆ្នាំ កន្លងទៅនេះ រដ្ឋបាលក្រុងសំពៅពូនបានផ្តល់សេវាជូនប្រជាពលរដ្ឋទៅលើវិស័យ រួមមាន ការងាររដ្ឋបាល អត្រានុកូលដ្ឋាន នីត្យានុកូលកម្ម វប្បធម៌ និងវិចិត្រសិល្បៈ អប់រំ យុវជន និងកីឡា ទេសចរណ៍ សំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី ឧស្សាហកម្ម និងសិប្បកម្ម ពាណិជ្ជកម្ម សុខាភិបាល កសិកម្ម រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។ បើតាមរបាយការណ៍ខាងលើ វិស័យការងារ និងចំណូល ដែលរដ្ឋបាលក្រុងសំពៅពូន បានផ្តល់ឱ្យច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន ដែលអ្នកមកទទួលសេវា១០.៦៤៩នាក់ ពុំយកកម្រៃសេវា និងនីត្យានុកូលកម្ម អ្នកមកទទួលសេវា៧.៣២៩នាក់ ទទួលបានចំណូល៧៤៣.០០០រៀល […]
នាព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ» នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។
នាព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ» នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។ #dolynews
នាព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ក្នុងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី24 ដល់ 26 ខែមីនា2025។
នាព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ក្នុងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី24 ដល់ 26 ខែមីនា2025។ #dolynews
នាព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព។
នាព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព។ #dolynews
អ្នកនាំពាក្យ ថ្លែងពីសារៈសំខាន់នៃទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន!
អ្នកនាំពាក្យ ថ្លែងពីសារៈសំខាន់នៃទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន! ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនានេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នៅក្រសួងសន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេនប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕ #dolynews
១៣ថ្ងៃ ក្មេងទំនើងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាង១០ករណី!
១៣ថ្ងៃ ក្មេងទំនើងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាង១០ករណី! ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ ព្រមទាំងមានការសហការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាយការណ៍រាល់សកម្មភាពដែលមិនប្រក្រតី ផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់សមត្ថកិច្ច ក្នុងការចុះបង្ក្រាបបានជាបន្តបន្ទាប់។ សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១៣ថ្ងៃនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់ សៀមរាប ព្រះវិហា ក្រចេះ រតនគីរី ស្វាយរៀង និងខេត្តតាកែវ៕ #dolynews