ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2025 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នាព្រឹកថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2025 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមក្នុងពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមក្នុងពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងរូបខ្ញុំបាទជា “ប្រធានគណៈកម្មាធិការគណបក្ស គ.២៧”។ ដើម្បីតបស្នងចំពោះការផ្តល់សេចក្តីទុកចិត្តដ៏ថ្លៃថ្លានេះ ខ្ញុំបាទប្តេជ្ញាខិតខំបន្តពង្រឹងអង្គការចាត់តាំងរបស់គណបក្ស គ.២៧ ឱ្យកាន់តែរឹងមាំ ទាំងនយោបាយនិងសតិអារម្មណ៍ ដោយចាត់តាំង និងយកចិត្តទុកដាក់លើកកម្ពស់ការថែរក្សាពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ជំរុញការងារពង្រីកសមាជិកថ្មីរបស់គណបក្ស និងការកសាងជួរមន្ត្រីបន្តវេន ដើរទន្ទឹមទៅនឹងការពង្រឹងគុណភាពការគ្រប់គ្រង អប់រំ ថែបំប៉នសមាជិកបក្ស ឱ្យមានគោលជំហរស្មោះត្រង់ចំពោះជាតិ ស្មោះត្រង់ចំពោះគណបក្ស និងមានគោលជំហរគោរព ការពារ និងបម្រើផលប្រយោជន៍ប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម៕ […]

ព័ត៌មានជាតិ

សេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន!

សេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន! #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្ត និងក្រុង ស្រុក នៃខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រី ដើម្បីឱ្យពលរដ្ឋដើរនិងកម្សាន្ត!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្ត និងក្រុង ស្រុក នៃខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រី ដើម្បីឱ្យពលរដ្ឋដើរនិងកម្សាន្ត! ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង គិតគូរលើចំណុចនេះដែរ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 43.67 µg/m3 ធៀបនឹងស្តង់ដា 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 43.67 µg/m3 ធៀបនឹងស្តង់ដា 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន រាជធានីភ្នំពេញ​ ខេត្តកំពង់ចាម ខេត្តកំពង់ធំ​ ខេត្តកណ្តាល​ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ​ខេត្តតាកែវ និងខេត្តកែប។ ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន។ ពណ៌ទឹកក្រូចៈ ខេត្តពោធិ័សាត់។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតិពិធីអបអរសាទរខួប10ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស ( 2015 – 2025 ) ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ 3.700នាក់។

នាព្រឹកថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតិពិធីអបអរសាទរខួប10ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស ( 2015 – 2025 ) ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ 3.700នាក់។ #dolynews

ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំពោះការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនអ្នកកាសែត ក្រោយពីយកគ្រាប់មីនតោន មកប្រគល់ជូនសមត្ថកិច្ច!

សេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំពោះការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនអ្នកកាសែត ក្រោយពីយកគ្រាប់មីនតោន មកប្រគល់ជូនសមត្ថកិច្ច! #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ឈឹម សេរីភួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឧបាសិកា ស ផង់ ជាទីគោរពស្រលាញ់បំផុត!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ឈឹម សេរីភួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឧបាសិកា ស ផង់ ជាទីគោរពស្រលាញ់បំផុត! #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្ត។

នារសៀលថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្ត។ #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធអំពើពុករលួយបណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិ សន្តិសុខសង្គម។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធអំពើពុករលួយបណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិ សន្តិសុខសង្គម។ #dolynews