ព័ត៌មានជាតិ

១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា!

១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា! ត្រឹមរយៈពេល១១ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានបន្តផ្ដល់សាវាជូនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង២ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យសេវាដែលមន្រ្តីអត្តសញ្ញាណកម្មបានផ្តល់ជូនប្រជាពលរដ្ឋរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៨.៨៣៤សន្លឹក លិខិតឆ្លងដែន ៩.១៦២ក្បាល លិខិតធ្វើដំណើរ១.៩៤៧ក្បាល សៀនភៅស្នាក់នៅ ២.៨៣៩ក្បាល និងសៀវភៅគ្រួសារមានចំនួន ២.៦៧៤ក្បាលផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្ទេរសេវាធ្វើសៀវភៅស្នាក់នៅ មកឱ្យស្ថិតក្រោមសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងសៀវភៅគ្រួសារមកនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។ ដោយឡែកសេវាអត្តសញ្ញណបណ្ណ ក៏ត្រូវបានអនុវត្តតាមយន្តការសម្បូរបែប រួមទាំងចល័តតាមភូមិ ខណៈសេវាលិខិតឆ្លងដែន ថ្មីៗនេះក៏ទើបបើកស្នាក់ការនៅខេត្តសៀមរាប៕ #dolynews

ព័ត៌មានជាតិ

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ត្រូវបានអ្នកសារព័ត៌មានជាច្រើនរិះគនរឿងបក្ខពួកនិយម

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ត្រូវបានអ្នកសារព័ត៌មានជាច្រើនរិះគនរឿងបក្ខពួកនិយម បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្នុងនោះរាជធានីភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។ អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើងសង្កេតឃើញថាមានបណ្តាមេដឹកនាំមន្ទីរជាច្រើនធ្វើការដោយយកចិត្តទុកដាក់បំផុតជាមួយអ្នកសារព័ត៌មានក្នុងតំបន់របស់ខ្លួន ដោយឡែកមានតែមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មានក្នុងខេត្តនោះទេ ។ អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យអាចចាត់ទុកថា ពួកលោកខំស្វះស្វែងរកចំណេះដឹងបន្ថែម មានតែខិតខំទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ។ លោក សេក សុខុម ដែលក្នុងនាមជាប្រធានមន្ទីរ មិនបង្កើតកម្មវិធីអ្វីមួយអោយមានសាមគ្គីភាពរវាងអ្នកសារព័ត៌មានក្នុងខេត្តឡើយ មានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេខ សុខុម ដាក់រៀបចំតែបក្ខពួកលោកប៉ុន្នោះ លោក សេក សុខុម ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនសូវបានផ្តល់ភាពកក់ក្តៅដល់អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យឡើយ ។ ជាចុងក្រោយអ្នកសារព័ត៌យើងខ្ញុំស្នើរសុំទៅក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2025នេះ​ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 64.10 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2025នេះ​ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 64.10 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តស្វាយរៀង​ ។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អ មានខេត្តបាត់ដំបង ខេត្តកំពង់ចាម​ ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង​ ខេត្តរតនគិរី​ ​ ខេត្តកែប ខេត្តព្រះសីហនុ​​ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ។ ពណ៌លឿងៈ ​ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង​ ខេត្តតាកែវ ខេត្តមណ្ឌលគីរី […]

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដួចតទៅ !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដួចតទៅ ! #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់យុវជនបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាម

ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់យុវជនបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាម កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែលកំពុងតែត្រូវការឈាមជាចាំបាច់។ ឯកឧត្តម គួច ចំរើន បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហា ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានចាត់ទុក ការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត ជាការធ្វើបុណ្យ និងជាការជួយសង្គ្រោះជីវិតមនុស្ស ដោយសារតែជារៀងរាល់ថ្ងៃនេះ មានអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ត្រូវការឈាមជាចាំបាច់បំផុតក្នុងមួយថ្ងៃៗ ដើម្បីយកមកសង្គ្រោះជីវិតជនរងគ្រោះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ដែលបានចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជា សកម្មភាព និងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងការមកចូលរួមបរិច្ចាគឈាមបានកាន់តែច្រើនឡើង។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវជន […]

ព័ត៌មានជាតិ

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅពន្ធនាគារ(គុក)

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅពន្ធនាគារ(គុក) ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្ទាត់គោល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងឱ្យតឹងរឹងបំផុត តាមទស្សនៈ «ទំនើងមួយបង្ក្រាបមួយ ទំនើងពីរ បង្រាបពីរ»។ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងរយៈពេល១១ថ្ងៃចុងខែមករាដដែលនោះ បើធៀបនឹងករណីសរុប មូលដ្ឋានដែលក្មេងទំនើង ចេញអុកឡុកសង្គមច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 65.56 µg/m3 ធៀបនឹងស្តង់ដា 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 65.56 µg/m3 ធៀបនឹងស្តង់ដា 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តមណ្ឌលគីរី និងខេត្តរតនគិរី។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។ ពណ៌លឿងៈ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ។ ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ […]

ព័ត៌មានជាតិ

តាមលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិន

តាមលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅខេត្ត Liaoning ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងមហាជន ព្រមទាំងបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។ ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន លោក Xi Jinping តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យជីវភាពរស់នៅរបស់ប្រជាជន ជូនពរឆ្នាំថ្មីដល់ប្រជាជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាជន ។ ចូរយើងដើរតាមគន្លងឆ្នាំថ្មីរបស់លោក Xi Jinping រំលឹកឡើងវិញនូវរឿងរ៉ាវរស់រវើកនិងពេលវេលាដ៏កក់ក្តៅ ទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា ។ ការចងគំនួចចិន ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ខេត្ត Liaoning លោក Xi Jinping បានអញ្ជើញទៅទស្សនាសហគមន៍ Chang’an ផ្លូវ Chang’an សង្កាត់ Dadong ទីក្រុង Shenyang ។ នៅមជ្ឈមណ្ឌលសេវាកម្មមហាជន អ្នកស្រុកមួយចំនួនកំពុងសរសេរពាក្យទំនឹមជូនពរចូលឆ្នាំចិននៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន […]

ព័ត៌មានជាតិ

មុនដាច់ខែមករា រាជរដ្ឋាភិបាលសម្ដេចធិបតី ចម្រាញ់បានបេក្ខជនមានសមត្ថភាព៤០០នាក់ទៀត ឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា

មុនដាច់ខែមករា រាជរដ្ឋាភិបាលសម្ដេចធិបតី ចម្រាញ់បានបេក្ខជនមានសមត្ថភាព៤០០នាក់ទៀត ឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២៥នេះ ពោលគឺនៅក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសេនាធិការចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដំណើរការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ត្រង់ មុំធនធានមនុស្ស និងស្មារតី នៃមរតកនយោបាយដឹកនាំកំណែទម្រង់នគរបាលជាតិ ដាក់ចេញដោយអតីតរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ទទួលដឹកនាំអនុវត្តដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចម្រាញ់បានទាំងបេក្ខជនមានកាយសម្បទាត្រូវស្តង់ដារ និងចំណេះដឹងជាមូលដ្ឋានយ៉ាងច្បាស់លាស់។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោម បេក្ខជនទាំង៤០០នាក់នោះ បេក្ខជនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល លើជំនាញប្រតិបត្តិការកិច្ចការនគរបាល ភាសាអង់គ្លេសមាន២៥នាក់ ជំនាញសន្តិសុខ ជំនាញសណ្តាប់ធ្នាប់សារធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌមានចំនួន១៧៥នាក់ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល […]

ព័ត៌មានជាតិ

ប្រពលរដ្ឋចូលរួម រាប់មុឺននាក់ក្នុងព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ប្រពលរដ្ឋចូលរួម រាប់មុឺននាក់ក្នុងព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្បូងឃ្មុំ : ឆ្នាំនេះមិនខុសពីរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ យ៉ាងណាមិញសម្រាប់ឆ្នាំនេះ បានរៀបចំធ្វើនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក <<ក្រោមម្លប់សុខសន្តិភាព>> ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសស្រុកមេមត់ និងនៅទូទាំងប្រទេសផងដែរ។ បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ កម្មវិធីនឹងចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង៧:៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។ល។ ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។ សូមជម្រាបជូនថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា […]