ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការសេវាទីប្រជុំជន និងសក្តានុពលសេដ្ឋកិច្ច។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ដូចជា៖ ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជនរបស់រាជរដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព នាពេលកន្លងទៅនេះ។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

ឧកញ៉ា​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya ត្រូវបាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ និង​ សមាគម​ឧកញ៉ា​កម្ពុជា​ ធ្វេី​លិខិត​អញ្ជើញ​ អោយចូលខ្លួន​បំភ្លឺ​ នៅនៅព្រឹកថ្ងៃទី5 ខែ​ កុម្ភៈ​ ឆ្នាំ​ 2025នេះ​ ពាក់ព័ន្ធនិង​ករណី​បង្ហោះ​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កន្លងមក​ ។

ឧកញ៉ា​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya ត្រូវបាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ និង​ សមាគម​ឧកញ៉ា​កម្ពុជា​ ធ្វេី​លិខិត​អញ្ជើញ​ អោយចូលខ្លួន​បំភ្លឺ​ នៅនៅព្រឹកថ្ងៃទី5 ខែ​ កុម្ភៈ​ ឆ្នាំ​ 2025នេះ​ ពាក់ព័ន្ធនិង​ករណី​បង្ហោះ​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កន្លងមក​ ។ #dolynews

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ #dolynews

ព័ត៌មានជាតិ

ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត!

ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត! ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់នោះស្រាប់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ភារកិច្ចផ្ដល់សេវានេះ អាចជាបន្ទុកការងារថ្មីមួយទៀត បន្ថែមលើតួនាទី និងភារកិច្ចស្នូលរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ជាអាទិ៍ ការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាផ្សេងទៀត។ កញ្ញា ស៊ាន ធីតា មន្រ្តីសុខាភិបាលរស់នៅខណ្ឌច្បារអំពៅថ្លែងថា នាងពិតជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា សេវាធ្វើសៀវភៅស្នាក់នៅឥឡូវ ត្រូវទៅសុំត្រឹមតែប៉ុស្តិ៍នគរបាលសង្កាត់ ពីព្រោះតាមបទពិសោធន៍ដែលនាងមករស់នៅរាជធានីភ្នំពេញដំបូង គឺបានទៅស្នើសុំសេវានេះ២ដំណាក់កាលឯណោះ គឺពីប៉ុស្តិ៍ដល់អធិការដ្ឋាន។ បើតាមពលរដ្ឋជាយុវជនរូបនេះ ការផ្ទេរតួនាទីបម្រើសេវាសាមញ្ញៗពីថ្នាក់លើមកឱ្យសមត្ថកិច្ចថ្នាក់ក្រោម គឺពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់ពលរដ្ឋ ប៉ុន្តែនាងក៏ដឹងដែរថា តាមការសង្កេតរាល់ថ្ងៃ មន្រ្តីនគរបាលប៉ុស្តិ៍របស់នាង គឺប៉ុស្តិ៍នគរបាលសង្កាត់និរោធិ៍ រវល់ទាំងការងារសេវាខាងក្នុង ការងារចរាចរណ៍ខាងក្រៅ និងការងារល្បាតពេលយប់។ មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ពិតជាបានផ្ដល់សេវាសៀវភៅស្នាក់នៅបានលឿនរហ័សជាងមុន។ ជាក់ស្ដែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម នៃខណ្ឌសែនសុខ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី24 របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី24 របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់79ឆ្នាំ ឈានចូល80ឆ្នាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់79ឆ្នាំ ឈានចូល80ឆ្នាំ។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2025នេះ​ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 41.07 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2025នេះ​ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 41.07 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង​ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ។ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តកំពង់ធំ​ ខេត្តព្រៃវែង​ ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ​​ ។ ពណ៌លឿងៈ​ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង​​ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃ អង្គារ ទី4 ខែកុម្ភៈឆ្នាំ2025នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនគោលពេលព្រឹកនៅទីលានវាយកូនគោលឈុនអូន ។

នាព្រឹកថ្ងៃ អង្គារ ទី4 ខែកុម្ភៈឆ្នាំ2025នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនគោលពេលព្រឹកនៅទីលានវាយកូនគោលឈុនអូន ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព ។

នាព្រឹកថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខ! #dolynews