ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើឱ្យ ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើឱ្យ ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម ។ ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងឯកទេសបោះសម្អាតមីន ទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់កូនប្រុសដ៏មាន គុណធម៌ សុជីវធម៌ កតញ្ញូ […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន។ #dolynews

ព័ត៌មានជាតិ

ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ!

ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ! អគ្គនាយកដ្ឋានធនធានមនុស្ស ជាអង្គភាពថ្មីមួយ ក្នុងចំណោមអង្គភាពថ្មីចំនួន២ នៃក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត ដោយអនុក្រឹត្យលេខ ២៧៨អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា មាត្រា៤ នៃអនុក្រឹត្យខាងលើនេះ បានចែងអំពីការផ្ទេរនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ខណៈមាត្រា៥ កំណត់រចនាសម្ព័ន្ធនៃអគ្គនាយកដ្ឋាននេះ រួមមានទី១-នាយកដ្ឋានរដ្ឋបាលសរុប ទី២-នាយកដ្ឋានបុគ្គលិកនគរបាលជាតិ ទី៣-នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទី៤-នាយកដ្ឋានគោលនយោបាយ។ ក្នុងចំណោម តួនាទីភារកិច្ចមានកំណត់ក្នុងអនុក្រឹត្យមួយផ្សេងទៀត លេខ២៨៥ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីជាសេនាធិការជូនរដ្ឋមន្រ្តីលើការងារគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស ផែនការជ្រើសរើសក្របខ័ណ្ឌថ្មី ពិនិត្យនឹងផ្តល់យោបល់លើសំណើដំឡើងឋានន្តរស័ក្តិ និងថ្នាក់មន្រ្តី […]

ព័ត៌មានជាតិ

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»?

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផែនការដែលមានចក្ខុវិស័យលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហានិងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានា ប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយប្រកាសអន្តរក្រសួង ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្រ្តី ចំនួន ៣ក្រសួង រួមមាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ ព្រមទាំងអនុវត្តតួនាទី ភារកិច្ច និងសក្តានុពលរបស់ខ្លួន ដើម្បីឈានទៅពង្រឹងការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។ បើតាមលោកបណ្ឌិត ទូច […]

ព័ត៌មានជាតិ

TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote

TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote នៅថ្ងៃទី ១៣ ខែមករា ចំនួនទាញយកកម្មវិធីAPPរបស់ចិនឈ្មោះ “កូនសៀវភៅក្រហម” (ឈ្មោះជាភាសាអង់គ្លេស RedNote) បានកើនឡើងយ៉ាងខ្លាំងដល់កំពូលតារាងកម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Appleក្នុងតំបន់អាមេរិក ។ នៅពេលដែលប្រឈមមុខនឹងលទ្ធភាពដែលកម្មវិធី TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ក្នុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកមួយចំនួនមិនបានជ្រើសរើសបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិកដូចជា Facebook និង Instagram នោះទេ ប៉ុន្តែបែរជាងាកទៅរកបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះ “កូនសៀវភៅក្រហម” វិញ។ លំហូរ “ជនភៀសខ្លួន TikTok”ដ៏ច្រើនសន្ធឹកធំបានធ្វើឱ្យកម្មវិធីAPP”កូនសៀវភៅក្រហម” ឈរលើលំដាប់កំពូលនៃតារាងកម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានចាប់អារម្មណ៍ពីបាតុភាពដែលអ្នកប្រើប្រាស់ជនជាតិអាមេរិកជាច្រើនជ្រើសរើសការប្រើប្រាស់កម្មវិធីAPP “កូនសៀវភៅក្រហម” ផងដែរ។ នៅថ្ងៃទី ១៣ ខែមករា កាសែតញូវយ៉កប៉ុស្តិ៍បានអធិប្បាយនិងវិភាគអំពីមូលហេតុដែលកម្មវិធីAPP “កូនសៀវភៅក្រហម” មានប្រជាប្រិយភាពនៅក្នុងប្រទេសចិននិងសហរដ្ឋអាមេរិក។ ការផ្សាយដំណឹងឱ្យដឹងថា កម្មវិធីនេះផ្តោតលើការបំផុសគំនិតអំពីជីវភាព ការវាយតម្លៃចំពោះផលិតផល និងជម្រើសសម្រាប់ការទិញទំនិញ ហើយមុខងារនៃការទិញទំនិញតាមបណ្តាញទំនាក់ទំនងសង្គម និងការបង្កើតសហគមន៍អនឡាញបានធ្វើឱ្យវាពេញនិយមទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ ការផ្សាយដំណឹងបានលើកឡើងទៀតថា ការពេញនិយមរបស់កម្មវិធីAPP”កូនសៀវភៅក្រហម” […]

ព័ត៌មានជាតិ

ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត!

ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត! ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹ្យ ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រមាណ ៧០០នាក់ ផងដែរ។ សម្រាប់បេក្ខជន ប្រមាណ ៧០០នាក់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពួកគេសុទ្ធតែជាកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុង ស្រុក និងខណ្ឌ នោះផ្ទាល់តែម្ដង ពោលគឺមិនមែនជាអ្នកមកពីស្រុក […]

ព័ត៌មានជាតិ

តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រួលគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់នេះ ឬដែលស្របតាមច្បាប់។ នេះបើយោងតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាមានសិទ្ធិអំណាចធំៗចំនួន២ ក្នុងការធ្វើសេចក្ដីសម្រេច គឺ១.សេចក្ដីសម្រេចខាងបញ្ញត្តិ និង២.សេចក្ដីសម្រេចខាងប្រតិបត្តិ។ ចំពោះសម្រេចសេចក្ដីខាងបញ្ញត្តិក្រុមប្រឹក្សាមានសិទ្ធិអំណាច ធ្វើដីកាដែលស្របទៅតាមបទប្បញ្ញតិដូចដែលបានចែងក្នុងច្បាប់។ រីឯសេចក្ដីសម្រេចខាងប្រតិបត្តិវិញ ក្រុមប្រឹក្សាមានសិទ្ធិអំណាចជាអ្នកធ្វើសេចក្ដីសម្រេចក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ អ្នកនាំពាក្យបន្តថា ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយត្រូវធ្វើគោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាល និងអភិបាល។ ជាងនេះទៅទៀតក្រុមប្រឹក្សាមិនត្រឹមតែមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋនោះទេ គឺក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា។ ក្រៅពីនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ។ #dolynews

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមបួងសួងដល់បារមី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហារប្រសើរ សូមគោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ (១៥ មករា ១៩៥១- ១៥ មករា ២០២៥) សូម សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងក្នុងគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមបួងសួងដល់បារមី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហារប្រសើរ សូមគោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ (១៥ មករា ១៩៥១- ១៥ មករា ២០២៥) សូម សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងក្នុងគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ #dolynews  

ព័ត៌មានជាតិ

ឃាត់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ស្ថិតនៅច្រកព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី.. និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។

ឃាត់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ស្ថិតនៅច្រកព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី.. និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។ យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។ #dolynews