ព័ត៌មានជាតិ

រយៈពេល១ខែ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋជាង ៣០ម៉ឺនសេវា និងទទួលបានចំណូលជាង ៨០០លានរៀល !

រយៈពេល១ខែ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋជាង ៣០ម៉ឺនសេវា និងទទួលបានចំណូលជាង ៨០០លានរៀល ! រយៈពេលមួយខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាសរុបចំនួន ៣៦២.៣២៣សេវាទៀតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៨០០លានរៀល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនបានមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយដែលជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។ លោកបានឱ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់ជូនប្រជាពលរដ្ឋជាង៣០ម៉ឺនសេវា ក្នុងនោះ រួមមាន ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាបានច្រើនជាងគេ គឺមានចំនួន ២០២.៧២៥សេវា (ស្មើនឹង៥៥,៩៥%) និងការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន១៤០.១០៣សេវា (ស្មើនឹង៣៨,៦៧%)។ ដោយឡែក ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យ កសិកម្ម បានផ្តល់សេវាចំនួន ១៦សេវា (ស្មើនឹង០,០១%) និងវិស័យដែលមិនបានផ្តល់សេវាគឺវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបរិស្ថាន។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា […]

ព័ត៌មានជាតិ

គិតត្រឹមម៉ោងនេះអ្នកស្លា.ប់.កើនដល់4នាក់ និងសង្គ្រោះ5នាក់ ដោយសារចង់បានអាំងប៉ាវ លុយ4ម៉ឺនរៀល និងអង្ករ2គីឡូក្រាម

គិតត្រឹមម៉ោងនេះអ្នកស្លា.ប់.កើនដល់4នាក់ និងសង្គ្រោះ5នាក់ ដោយសារចង់បានអាំងប៉ាវ លុយ4ម៉ឺនរៀល និងអង្ករ2គីឡូក្រាម រាជធានីភ្នំពេញ តាមសេចក្ដីរាយការណ៍បន្ថែម បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំប់យកអាំងប៉ាវ (លុយ4ម៉ឺនរៀល និងអង្ករ2គីឡូក្រាម) ហើយខ្យល់គ នៅព្រឹកថ្ងៃទី23 ខែមករា ឆ្នាំ2025នេះ បានស្លា.ប់.កើនដល់4នាក់ និងសង្គ្រោះ5នាក់ផ្សេងទៀតនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លា.ប់.2នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លា.ប់.2នាក់ផងដែរ។ យ៉ាងណាមិញលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ4នាក់បានស្លា.ប់ (ប្រុស2នាក់ និងស្រី2នាក់) ហើយជនរងគ្រោះទាំង4នាក់ មានអាយុច្រើនហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។ សូមជម្រាបថា ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ លោក […]

ព័ត៌មានជាតិ

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ | ទោះរឿងអីក៏ដោយ ក្នុងនាមក្រុមគ្រួសារ IPA យើងត្រូវតែរួមគ្នា និងជួយគ្នាជានិច្ច !

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ | ទោះរឿងអីក៏ដោយ ក្នុងនាមក្រុមគ្រួសារ IPA យើងត្រូវតែរួមគ្នា និងជួយគ្នាជានិច្ច ! #dolynews

ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីកើតមានករណីចាងហ្វាងសារព័ត៌មាន ចំនួន ២រូប គឺលោក ឡាយ សុជាតិ និងលោក ដួង អក្ខរា ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ច រកឃើញថា បានផ្សព្វផ្សាយយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោម៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) មានកិត្តិយស សូមជម្រាបជូនសាធារណជន និងសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ លោក ឡាយ សុជាតិ ចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ 24/24ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានសមត្ថកិច្ច រកឃើញថា ជាការផ្សព្វផ្សាយមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល។ ក្នុងនោះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីនេះផងដែរ។ ក្នុងជំហានបឋមនេះ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី22 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ សូមបញ្ជាក់ថា ពិធីបើកសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៤ និងលេីក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥​ របស់រដ្ឋបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ម៉ប់​ សារិន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ និងឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​៕ #dolynews

ព័ត៌មានជាតិ

៨ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនជិត៤០នាក់ទៀត!

៨ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនជិត៤០នាក់ទៀត! គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៤០នាក់ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងដែលបង្ក្រាបបាននេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង និងខេត្តកំពត។ បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបង្ក្រាបឱ្យបាន ក្រុមក្មេងទំនើង ដើម្បីបញ្ជូនខ្លួនឱ្យតុលាការផ្តន្ទាទោស និងនាំទៅឃុំនៅពន្ធនាគារ។ ឯកឧត្តមក៏បានណែនាំអគ្គនាយកដ្ឋានពន្ធនាគារត្រៀមលក្ខណៈទទួលឃុំក្រុមក្មេងទំនើងផងដែរ។ ក្នុងពិធីបិទសន្និបាតរដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមករា ម្សិលមិញ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីយកចិត្តទុកដាក់បំផុសឱ្យប្រជាពលរដ្ឋជាអាណាព្យាបាល បង្កើនការអប់រំ ទូន្មាន ប្រៀនប្រដៅកូនចៅរបស់ខ្លួន […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី22 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី22 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

បើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងទិសដៅការងារឆ្នាំ2025 របស់ក្រសួងសាធារណការ និងដឹកជញ្ជូនចំពោះរថយន្តដែលបានចុះបញ្ជីបំពាក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន 30,371 គ្រឿង ទទួលបានចំណូលសរុបប្រមាណជាង18 លានដុល្លារ កើនឡើងបើធៀបនឹងឆ្នាំ2023កន្លងទៅ។

បើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងទិសដៅការងារឆ្នាំ2025 របស់ក្រសួងសាធារណការ និងដឹកជញ្ជូនចំពោះរថយន្តដែលបានចុះបញ្ជីបំពាក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន 30,371 គ្រឿង ទទួលបានចំណូលសរុបប្រមាណជាង18 លានដុល្លារ កើនឡើងបើធៀបនឹងឆ្នាំ2023កន្លងទៅ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និង គណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិកក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីនចំនួន 27រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។ #dolynews

នាព្រឹកថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និង គណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិកក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីនចំនួន 27រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ សមាជិកភូមិ ទូទាំងប្រទេស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ សមាជិកភូមិ ទូទាំងប្រទេស ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។ ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីឯកឧត្តម ក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិផងដែរ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងរយៈកាលប្រមាណ ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។ […]