ព័ត៌មានជាតិ

អ្នកនាំពាក្យស្រាយមន្ទិលរឿងប្រើភ្លើងរថយន្ត….

អ្នកនាំពាក្យស្រាយមន្ទិលរឿងប្រើភ្លើងរថយន្ត…. ដើម្បីស្រាយចម្ងល់ និងមន្ទិលសង្ស័យមួយចំនួនរបស់សាធារណជន ជុំវិញការប្រើប្រាស់ភ្លើងរថយន្ត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានពន្យល់តាមរយៈវីដេអូប្រមាណជាង១០នាទី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ វីដេអូនេះមានអ្នកទស្សនារាប់សែនដង និងមានអ្នកចូលបញ្ចេញមតិចម្រុះយ៉ាងផុសផុល។ ខ្លឹមសារនៃការពន្យល់ ត្រូវបានលោកបណ្ឌិត ទូច សុឃៈ យោងចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានគូសបញ្ជាក់ថា ការប្រើប្រាស់ភ្លើងរថយន្ត មានច្រើនប្រភេទ និងមានតួនាទីផ្សេងៗគ្នា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកនូវការប្រើភ្លើងរថយន្តចំនួនពីរមកពន្យល់ ទី១ គឺប្រើប្រាស់ភ្លើងហ្វា ទី២ គឺប្រើប្រាស់ភ្លើងកូដ។ ការប្រើប្រាស់ភ្លើងហ្វា នៅក្នុងមាត្រា២៧ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ការប្រើភ្លើងហ្វានៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានភ្លើង ឬអគ្គីសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅខាងមុខឱ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឱ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ហើយហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំផ្លូវ ឬវ៉ាជែង ឬសុំបើកផ្លូវដោយប្រើភ្លើងឆ្លាស់គ្នាជាមួយភ្លើងកូដ។ មានន័យថាធ្វើជាសញ្ញាប្រាប់ដល់ទិសចរាចរណ៍ម្ខាងទៀតឱ្យមានការប្រុងប្រយ័ត្ន នោះមិនមានកំហុសឆ្គងឡើយ។ ចំពោះការប្រើភ្លើងកូដវិញ អ្នកនាំពាក្យរងបានឱ្យដឹងដែរថា ការប្រើភ្លើងកូដ គឺប្រើនៅពេលយប់ មិនថានៅក្នុងទីប្រជុំជន ឬក្រៅទីប្រជុំជននោះទេ ទោះបីជាមានភ្លើងអគ្គិសនីបំភ្លឺនៅតាមដងផ្លូវក៏ដោយ គឺភ្លើងកូដត្រូវប្រើជាធម្មតា និងនៅពេលយប់ទាំងក្នុង និងក្រៅទីប្រជុំជន ដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវ ក៏ត្រូវប្រើប្រាស់ភ្លើងកូដធម្មតាដែរ។ ចំណែកការប្រើប្រាស់ភ្លើងកូដនៅពេលថ្ងៃ […]

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញណែនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង14 ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន!

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញណែនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង14 ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន! #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី11 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារសាងសង់អគារចំណតរថយន្ត របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួង។

នារសៀលថ្ងៃទី11 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារសាងសង់អគារចំណតរថយន្ត របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួង។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី11 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី6 នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី11 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី6 នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នារសៀលថ្ងៃទី10 ខែធ្នូ ឆ្នាំ2024នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៅសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ អនុប្រធាន និងសមាជិក សមាជិកានៃក្រុមប្រឹក្សាពិគ្រោះយោបល់ និងចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សរុបប្រមាណ 220អង្គ/នាក់។ បើយោងទៅតាមសេចក្តីសម្រេចលេខ 1227សសរ ចុះថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2024 លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងមានអនុប្រធាន ចំនួន 16រូប ព្រមទាំងសមាជិក សមាជិកា ចំនួន 24រូបផងដែរ៕ #dolynews

ព័ត៌មានជាតិ

ផុតថ្ងៃ១០ធ្នូនេះ ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នឹងចូលបន្ទាត់ក្រហមដែលត្រូវបង្ក្រាបដោយគ្មានការលើកលែង!

ផុតថ្ងៃ១០ធ្នូនេះ ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នឹងចូលបន្ទាត់ក្រហមដែលត្រូវបង្ក្រាបដោយគ្មានការលើកលែង! ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិតដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤នេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរម្លឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះតទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ទៀតថា មុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ ប្រមុខក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនោះដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផងដែរ។ វិធានការ៥ចំណុច រួមមាន ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី10 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់ការធ្វើបទបង្ហាញស្តីពីការងារប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី10 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់ការធ្វើបទបង្ហាញស្តីពីការងារប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការប្រេីប្រាស់ឯកសណ្ឋាននគរបាលជាតិ​ លេីបណ្តាញទំនាក់ទំនងសង្គមដូចតទៅ !

សេចក្តីជូនដំណឹង ស្តីពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការប្រេីប្រាស់ឯកសណ្ឋាននគរបាលជាតិ​ លេីបណ្តាញទំនាក់ទំនងសង្គមដូចតទៅ ! #dolynews

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង16 ម៉ោងនៅរដ្ឋធានីដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល2ថ្ងៃនៅ រដ្ឋធានីដូហា រដ្ឋកាតា ពីថ្ងៃទី9 ដល់ថ្ងៃទី11ធ្នូ ឆ្នាំ2024នេះ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង16 ម៉ោងនៅរដ្ឋធានីដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល2ថ្ងៃនៅ រដ្ឋធានីដូហា រដ្ឋកាតា ពីថ្ងៃទី9 ដល់ថ្ងៃទី11ធ្នូ ឆ្នាំ2024នេះ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប ។ #dolynews

ព័ត៌មានជាតិ

ភ្លើងលឿននៅលោតត្រឹមស្អែក! អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង!

ភ្លើងលឿននៅលោតត្រឹមស្អែក! អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង! តាមរយៈវីដេអូប្រមាណ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។ លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល( ៥០.០០០រៀល)ដល់ប្រាំសែនរៀល(៥០០.០០០.រៀល)និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា។ អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញដែលមានក្មេងៗចូលរួមជាអនីតិជនម្នាក់ […]