ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី16 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

នាព្រឹកថ្ងៃទី16 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ

ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹងគុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។ ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង ឯកឧត្តម ស សុខា បានរម្លឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ពិសេសយុវជន។ ជាក់ស្ដែងនៅខេត្តបាត់ដំបង ខេត្តព្រៃវៃង ខេត្តបន្ទាយមានជ័យ និងបណ្ដារាជធានី ខេត្តផ្សេងៗទៀត សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី15 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

នាព្រឹកថ្ងៃទី15 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់70ឆ្នាំ ឈានចូល 71ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី15 ខែធ្នូ ឆ្នាំ2024 ខាងមុខនេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់70ឆ្នាំ ឈានចូល 71ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី15 ខែធ្នូ ឆ្នាំ2024 ខាងមុខនេះ។ #dolynews

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញស្រស់ស្រូប អាហារពេលព្រឹកជាមួយចៅដែលមកពីអឺរ៉ុបយប់មុិញ។ ខ្ញុំនឹងចាកចេញពីAbu Dhabi រដ្ឋធានីអារ៉ាប់អេមីរ៉ាតUAEនៅម៉ោង9.00ព្រឹកនេះបន្ទាប់ពីបញ្ចប់ទស្សនកិច្ចដោយជោគជ័យ។ រយៈពេលហោះ6ម៉ោង26នាទីដែលខ្ញុំនឹងទៅដល់ភ្នំពេញម៉ោង6និង26នាទីល្ងាចនេះ។ រីករាយចុងសប្តាហ៍លើកលែងតែខ្ញុំនៅលើអាកាស។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញស្រស់ស្រូប អាហារពេលព្រឹកជាមួយចៅដែលមកពីអឺរ៉ុបយប់មុិញ។ ខ្ញុំនឹងចាកចេញពីAbu Dhabi រដ្ឋធានីអារ៉ាប់អេមីរ៉ាតUAEនៅម៉ោង9.00ព្រឹកនេះបន្ទាប់ពីបញ្ចប់ទស្សនកិច្ចដោយជោគជ័យ។ រយៈពេលហោះ6ម៉ោង26នាទីដែលខ្ញុំនឹងទៅដល់ភ្នំពេញម៉ោង6និង26នាទីល្ងាចនេះ។ រីករាយចុងសប្តាហ៍លើកលែងតែខ្ញុំនៅលើអាកាស។ #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជននិងកីឡាប បានដិសេធនិងច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានក្លែងក្លាយដែលថាក្រសួងបញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាជាផ្លូវការ៕

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជននិងកីឡាប បានដិសេធនិងច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានក្លែងក្លាយដែលថាក្រសួងបញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាជាផ្លូវការ៕ #dolynews

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀត ក្នុងខែវិច្ឆិកា

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀត ក្នុងខែវិច្ឆិកា មុនឈានចូលខែធ្នូដាច់ឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកាកន្លងទៅ មានអង្គការ និងសមាគមចំនួន១៦ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង ក្នុងចំណោម សមាគម និងអង្គការដែលបានចុះបញ្ជីនោះ មានសមាគមចំនួន១៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ ខណៈក្នុងខែវិច្ឆិកាដូចគ្នានោះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាបាលចេញពីបញ្ជីចំនួន៧ផងដែរ។ ដូចនៅតំបន់អឺរ៉ុប និងអាអាម៉េរិកជាដើមដែរ អង្គការ និងសមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដោយនៅកម្ពុជា មានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការ និងសមាគម ក៏ត្រូវគោរពតាមលក្ខន្តិកៈដែលខ្លួនបានតម្កល់នៅក្រសួងស្ថាប័នមានសមត្ថកិច្ចផងដែរ។ ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញនិងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិ៕ #dolynews

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » ។ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើង មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែល នូវតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជន អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមបុព្វជិតគ្រប់និកាយ សាសនា ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធ ទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ។ #dolynews

ព័ត៌មានជាតិ

ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨

ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល”។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ឆ្នាំ២០២៤ ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ […]

ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត…

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត… (បន្ទាយមានជ័យ): នៅវេលាម៉ោង១៩និង០០នាទី. ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីម៉ោង០៥និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ដែលបង្កឡើងដោយជនសង្ស័យឈ្មោះភួង ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបក្ខពួកចំនួន០២នាក់ទៀតបានគេចខ្លួន។ លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ធ្វើឡើងក្រោយទទួលបានពាក្យបណ្តឹង ពីឈ្មោះ រួម ទាប ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាង […]