សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ណែនាំ 11 ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដូចតទៅ ! #dolynews
Month: December 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ 2025!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ 2025! #dolynews
នាព្រឹកថ្ងៃទី27 ខែធ្នូ ឆ្នាំ2024នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក គ្រីសស ឡាសិន (Chris Larsen) ប្រធានប្រតិបត្តិ សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល (Ripple) ដែលជាក្រុមហ៊ុនប្លុកឆេន (blockchain) នៅវិមាន៧មករា រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី27 ខែធ្នូ ឆ្នាំ2024នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក គ្រីសស ឡាសិន (Chris Larsen) ប្រធានប្រតិបត្តិ សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល (Ripple) ដែលជាក្រុមហ៊ុនប្លុកឆេន (blockchain) នៅវិមាន៧មករា រាជធានីភ្នំពេញ។ #dolynews
ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!
ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច! លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយឬពោះម៉ាយ ជាលិខិតដែលបញ្ជាក់ថាសាមីជនអ្នកស្នើសុំ ពិតជានៅលីវ មេម៉ាយឬពោះម៉ាយពិតប្រាកដមែន ដោយមានការទទួលស្គាល់ពីមេឃុំ ចៅសង្កាត់។ លិខិតនេះមានអត្ថប្រយោជន៍សម្រាប់តម្រូវការមួយចំនួនដូចជា រៀបអាពាហ៍ពិពាហ៍ ធ្វើលិខិតបញ្ជាក់ប្លង់ដី ឬម្ចាស់កម្មសិទ្ធិដីធ្លីជាដើម។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយឬពោះម៉ាយ ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ មកបញ្ជាក់ជូនថា ការធ្វើលិខិតបញ្ជាក់ ភាពនៅលីវ មេម៉ាយឬពោះម៉ាយ មានរយៈពេល៣ថ្ងៃ នៃថ្ងៃធ្វើការ មានសុពលភាពប្រើប្រាស៣ខែ និងពុំមានបង់ថ្លៃសេវាឡើយ។ សម្រាប់ទីតាំងដែលត្រូវធ្វើលិខិតនេះ គឺនៅច្រកចេញចូលតែមួយឃុំ សង្កាត់តែម្ដង។ លោកបណ្ឌិត ទូច សុឃៈ ឯកសារត្រូវស្នើសុំសេវានេះ រួមមាន ១.សម្រាប់ប្រជាពលរដ្ឋនៅលីវ គឺ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ៕ #dolynews
រសៀលថ្ងៃទី26 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន សម្រាប់ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
រសៀលថ្ងៃទី26 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន សម្រាប់ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ
លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរបានទទួលអំណរពេញ១ឆ្នាំនូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ សំឡេង៖ « ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរបានទទួលអំណរពេញ១ឆ្នាំនូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ ជាង១៥លាននាក់របស់កម្ពុជា និងជាង១ពាន់៤រយលាននាក់របស់ចិន ពីថ្នាក់ដឹកនាំដល់ប្រជាជនទូទៅ ពីទីក្រុងដល់ជនបទ ពីទីផ្សារដល់ជនបទដាច់ស្រយាល ពីប្រជាជនវ័យចំណាស់ដល់កុមារ បានវិញត្របាញ់ចូលគ្នា ដោយទាំងអស់គ្នាសុទ្ធសឹងបានដក់ជាប់នូវសកម្មភាពនៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន។» លោកបណ្ឌិតបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំ ដែលជាការរំលេចឱ្យឃើញនូវគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនងដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះ ធ្វើជាមូលដ្ឋាន៕ #dolynews