សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី7 វិមានរដ្ឋសភា : នាព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី7 ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរបៀបវារ:សំខាន់ៗមួយចំនួនទៀត។ សូមអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម័យប្រជុំរដ្ឋសភាលើកទី3 នីតិកាលទី7 តាមរបៀបវារៈចំនួន 4ដូចជា 1- ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន2រូប ។ 2- ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ 3- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ2023។ 4- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2025 ។ #dolynews
Month: November 2024
រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីជូនដំណឹង សូម មានការប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចលក់ដីខុសច្បាប់ ភូមិចាន់គីរី
រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីជូនដំណឹង សូម មានការប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចលក់ដីខុសច្បាប់ ភូមិចាន់គីរី បន្ទាយមានជ័យ៖ តាមរយៈផេកផ្លូវការនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិការនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការទិញដីពីក្រុមខិលខូចដែលមានទីតាំងស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ថ្មីៗនេះ មានក្រុមជនខិលខូចមួយក្រុមធ្វើការពុះដីជាល្វែង ទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ លក់ក្នុងតម្លៃប្រមាណ ២,៥០០ ដុល្លាអាមេរិក ក្នុងមួយល្វែង ឬលក់ជាដុំ ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលទីតាំងដីនោះមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្តឹងរឹង) របស់អ្នកដទៃរួចហើយ ដើម្បីចៀសវាងចាញ់បោកពីក្រុមជនខិលខូចខាងលើ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាប ជូនជាដំណឹងដូចខាងក្រោម៖ ១. ក្រុមជនខិលខូចដែលកំពុងធ្វើការបំបែកដីជាល្វែងៗលក់ទាំងនោះ គឺជាដីស្ថិតនៅលើដីមានប័ណ្ណ កម្មសិទ្ធស្របច្បាប់(ប្លង់រឹង) របស់អ្នកដ៏ទៃ និងកំពុងបំផុសចលនាឱ្យអ្នកទិញទាំងនោះសាងសង់រោង ខ្ទម ទាំងខុសច្បាប់នៅលើដីកម្មសិទ្ធិអ្នកដទៃទៀតផង។ ២.សូមបងប្អូនប្រជាពលរដ្ឋមុននឹងទិញដីទាំងនោះ ត្រូវពិនិត្យឯកសារកាន់កាប់ដី ធ្វើលិខិតលក់ទិញ ដោយមានការទទួលស្គាល់ពីអាជ្ញាធរឱ្យបានត្រឹមត្រូវ ចៀសវាងនាំឲ្យមានការចាញ់បោក និងខាត់បង់ ផលប្រយោជន៍ ។ ៣.ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទិញដីរួចហើយ […]
តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?
តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ? ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការគ្រប់គ្រងបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើយោងតាមប្រការ១ នៃប្រកាសស្តីពី តួនាទីនិងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រួមមាន៖ ១.ចាត់វិធានការដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋាន ២.ចាត់វិធានការ ការពារកន្លែងកើតហេតុ ប្រមូល ថែរក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់ ៣.គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារ ចំនួនមនុស្សស្នាក់នៅបណ្តោះអាសន្ន ស្នាក់នៅអចិន្ត្រៃយ៍ និងវត្តមានជនបរទេសក្នុងភូមិសាស្ត្រទទួលខុសត្រូវ ៤.ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ ៥.គ្រប់គ្រងការចុះបញ្ជីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម និងយានជំនិះគ្រប់ប្រភេទតាមការកំណត់ ៦.គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍: ទីតាំងអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីដ្ឋាន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន 20កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន 20កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងឆ្នាំសិក្សា2024-2025នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ 100% លើថ្លៃសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន 20កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ក្នុងឱកាសពិនិត្យទីតាំងដ៏ពិសិដ្ឋនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ាង ស៊ីណេ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម នារសៀលថ្ងៃទី១៧ ខែវិច្ឆុិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពង់សោម ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។ ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២០១ អនក្រ. បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ និងមាន ២៣ភូមិ ផ្ទៃដីសរុបទំហំ ៤២.២៥៦,៤៩ហិកតា មានប្រជាជនសរុបចំនួន ១១.២៧៩គ្រួសារ មនុស្ស ចំនួន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស A ទាំង119នាក់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស A ទាំង119នាក់ ខេត្តព្រៃវែង : នាព្រឹកថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ទាំង 119នាក់ នៅខេត្តព្រៃវែង ឆ្នាំសិក្សា2023-2024 នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង 119នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន 300ដុល្លារដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង28 ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយវិទ្យាល័យ ថវិកា ចំនួន 20ម៉ឺនរៀលផងដែរ។ #dolynews