ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ជូនដំណឹងមានជនទុច្ចរិត យកឈ្មោះនិងរូបរបស់លោកទៅបង្កើត ក្រោមរូបភាព ដើម្បីបោកប្រាស់បងប្អូនប្រជាពលរដ្ឋ តាមគ្រុប Telegram ដែលមានឈ្មោះGolden Fx link Capital និងគ្រុប ឈ្មោះក្រុមហ៊ុនវិនិយោគ និងគ្រុបមួយចំនួនទៀត ប៉ោយប៉ែត៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត តាមរយៈទំព័រហ្វេសប៊ុក និងឆានែលតេលេក្រាមផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិការ នេះ លោកបានជូនដំណឹងមួយ ដោយមានជនទុច្ចរិត យកឈ្មោះនិងរូបរបស់លោកទៅបង្កើត ក្រោមរូបភាព ដើម្បីបោកប្រាស់បងប្អូនប្រជាពលរដ្ឋ តាមគ្រុប Telegram ដែលមានឈ្មោះGolden Fx link Capital និងគ្រុប ឈ្មោះក្រុមហ៊ុនវិនិយោគ និងគ្រុបមួយចំនួនទៀត ខាងក្រោមនេះជាសំណេរជូនដំណឹងរបស់លោក៖ “សេចក្តីជូនដំណឹង ក្រុមជនទុច្ចរឹតបង្កើតអាខោនតេលេក្រាមក្លែងបន្លំឈ្មោះខ្ញុំ ប៉ាន់ខែម ប៊ុនថន រួមជាមួយក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើនទៀត ដើម្បីបោកប្រាស់បងប្អូនប្រជាពលរដ្ឋ តាមគ្រុប Telegram ដែលមានឈ្មោះGolden Fx link […]
Month: November 2024
បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន!
បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន! យោងតាម សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពកម្មសិទ្ធិលំនៅឋានបានឡើយ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈបានឱ្យដឹងថា បុគ្គលដែលត្រូវចុះបញ្ជីគ្រួសារនិងផ្តល់សៀវភៅគ្រួសារ គឺជាគ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរនិងកំពុងរស់នៅអចិន្ត្រៃយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុក ឬម្តាយដែលកំពុងស្នាក់អន្ត្រៃយ៍លើទឹកដីកម្ពុជា ខណៈជនបរទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារនិងប្រើប្រាស់សៀវភៅគ្រួសារឡើយ។ ជានីតិវីធី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទតាមការស្នើសុំរបស់មេគ្រួសារដោយ មានភ្ជាប់ជាមួយនូវឯកសារដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យនិងសម្រេច បន្ទាប់ពីចម្លងទិន្នន័យចូល ក្នុងបញ្ជីគ្រួសារនិងសៀវភៅគ្រួសារបានត្រឹមត្រូវតាមខ្លឹមសារនៃទម្រង់នីមួយៗ ដោយមិនអនុញ្ញាតឱ្យសរសេរ អក្សរកាត់ឬប្រើប្រាស់សញ្ញាអ្វីឡើយ និងមេគ្រួសារត្រូវផ្តិតមេដៃលើបញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីគ្រួសារ ព្រមទាំងបញ្ជូនសៀវភៅគ្រួសារនោះទៅសុំការសម្រេចពីអធិការ នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខា និងបោះត្រាលើសៀវភៅគ្រួសារ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវចុះលេខរៀងតាមលំដាប់ ដើម្បីសម្គាល់លើសៀវភៅគ្រួសារដែលមានកំណត់ចំនួន៦ខ្ទង់ […]
នាព្រឹកថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយនដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ចំណុះក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយនដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ចំណុះក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ
ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ? សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ យោងតាមសេចក្តីណែនាំលេខ ០០១សណន របស់អគ្គនាយដ្ឋានអត្តសញ្ញណកម្មក្រសួងមហាផ្ទៃ សៀវភៅស្នាក់នៅ ពុំអាចត្រូវបាន ប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ ផ្អែកលើសេចក្ដីណែនាំលេខ០០១ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា បុគ្គលដែលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅបាន គឺជាប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលជាសញ្ជាតិខ្មែរ រួមទាំងជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែក បុគ្គលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ ជនបរទេសចូល និងស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិដែលកំពុងរស់នៅប្រមូលផ្តុំក្នុង បន្ទាយមិនចាត់ទុកជាលំនៅឋាន (ប៉ុន្តែបុគ្គលទាំងនោះត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅតាមលំនៅឋានអចិន្ត្រៃយ៍ជាមួយក្រុមគ្រួសាររៀងៗខ្លួន)។ ជានីតិវិធីនៃការចុះបញ្ជីស្នាក់នៅ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទតាមការស្នើសុំ […]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី8 ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2024នេះ៕
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី8 ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2024នេះ៕ #dolynews
កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?
កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ? យោងតាមសេចក្តីណែនាំលេខ០០៦ សណន របស់ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួង បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីស្តីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួមហាផ្ទៃ។ ចំពោះទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលអាចកែតម្រូវបាន លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងករណីណាមួយ ដូចជា ៖ ការខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នា ឬមានកំហុសផ្សេងទៀត)។ ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជាភេទ “ប្រុស” […]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ថិតនៅក្នុងខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2024នេះ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ថិតនៅក្នុងខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2024នេះ ។ #dolynews