កាសែតឥណ្ឌា The Sunday Guardian: រដ្ឋបាលចូបៃឌិនសហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា (ភ្នំពេញ)៖ កាសែតឥណ្ឌា The Sunday Guardian បានចុះផ្សាយអត្តបទមួយដោយទម្លាយថា រដ្ឋបាលបៃឌិនរបស់សហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។ កាសែតមួយនេះទម្លាយទៀតថា គម្រោងផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា បានកើតឡើងតាមរយៈមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយដែលពួកគេទទួលបាន។ និពន្ធនាយកនៃកាសែតមួយនេះ បានទាញសេចក្តីសន្និដ្ឋាន ដោយយោងតាមខ្លឹមសារផ្ញើសារតាម email របស់សកម្មជននៃអតីតគណបក្សប្រឆាំង, សកម្មភាពនៃបណ្តាអង្គការសង្គមស៊ីវិលដែលមានទំនាក់ទំនងនឹងមន្ត្រីរបស់បៃឌិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកម្មភាពដោយប្រយោលនានាទៀតនៃមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundation(OSF) នៅក្នុងការផ្តល់ថវិការក្រោមរូបភាពគម្រោងនានា ជាពិសេសគម្រោងស្តារលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ជាពិសេសបានទាញឧទារហរណ៍នៃគម្រោងចលនាបះបោរដ៏ជោគជ័យនៅប្រទេសបង់ក្លាដេសនាពេលថ្មីៗនេះ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃការចុះផ្សាយរបស់កាសែតThe Sunday Guardian: ‘Biden administration backed organisations plotting colour revolution in Cambodia’ #dolynews
Month: November 2024
នារសៀលថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ប្រចាំឆ្នាំ2024 នៅទីលានសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។
នារសៀលថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ប្រចាំឆ្នាំ2024 នៅទីលានសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។ #dolynews
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ចុះធ្វើវេទិកាសាធារណៈ នៅភូមិ ចំនួន ២ ក្នុងសង្កាត់ជើងទឹក
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ចុះធ្វើវេទិកាសាធារណៈ នៅភូមិ ចំនួន ២ ក្នុងសង្កាត់ជើងទឹក នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញជាអធិបតីវេទិកាសាធារណៈ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ អញ្ជើញចូលរួមនៅក្នុងវេទិកាសាធារណៈ នាឱកាសនោះរួមមាន ៖ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក លោក ឈុំ ឆោម សមាជិកក្រុមប្រឹក្សាក្រុង ជាតំណាងលោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង លោក ប៊ន់ វាសនា អភិបាលរងក្រុង ជាតំណាងលោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក នាយក នាយករងរដ្ឋបាលក្រុង អធិការរង មេបញ្ជាការ […]
នាល្ងាចថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
នាល្ងាចថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ #dolynews
លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាវិបស្សនានៅវត្តពោធិរតនារាម
លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាវិបស្សនានៅវត្តពោធិរតនារាម ខេត្តព្រៃវែង : នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាវិបស្សនា នៅវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ស្រុក ឃុំ និងពុទ្ធបរិស័ទជាច្រើនកុះករផងដែរ៕ #dolynews
សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងការសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ
សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងការសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ បន្ទាយមានជ័យ៖ រឿងរ៉ាវ របស់ប្រជាពលរដ្ឋ៦៩គ្រួសារ រស់នៅភូមិអូរធំ បើគិតមកនេះជាង៤ខែហើយ ដែលលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និង លោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង អសមត្ថភាព ក្នុងសម្របសម្រួល ជូន ប្រជាពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ ដែលជា រឿងរ៉ាវ រាស្រ្តមិនពេញថ្នាក់ដឹភូមិអូរធំ ដោះមិនចេញ ។ តាមរយៈអត្ថបទដំណឹងនេះប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។ សូមរំលឹកផងដែរ ៖ សាវតារឿង ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋ ដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។ ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ កាលពីថ្ងៃទី៥ […]
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជជាតិ
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជជាតិ ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ ថ្លែងក្នុងអង្គពិធីនាពេលនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល […]
សួរត្រង់! ប្រើលិខិតឆ្លងដែនរាប់ឆ្នាំ ធ្លាប់អានការណែនាំបានម្ដងឬនៅ?
សួរត្រង់! ប្រើលិខិតឆ្លងដែនរាប់ឆ្នាំ ធ្លាប់អានការណែនាំបានម្ដងឬនៅ? យោងតាមប្រកាសលេខ ១៤៦១ ប្រ.ក. ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា របស់ក្រសួងមហាផ្ទៃ លិខិតឆ្លងដែនធម្មតា គឺជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស និងចំពោះមនុស្សម្នាក់មិនត្រូវបានអនុញ្ញាតិឱ្យផ្តល់ ឬប្រើប្រាស់លិខិតឆ្លងដែនធម្មតាលើសពីមួយឡើយ។ លិខិតឆ្លងដែនធម្មតាមានសុពលភាពរយៈពេល៥ឆ្នាំសម្រាប់កុមារមានអាយុពី០ ឆ្នាំដល់៥ ឆ្នាំ និងមានសុពលភាពរយៈពេល១០ឆ្នាំសម្រាប់អ្នកមានអាយុពី៦ ឆ្នាំឡើង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ ជុំវិញប្រធានបទស្ដីពីលិខិតឆ្លងដែនធម្មតា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានទាញការចាប់អារម្មណ៍ពីសាធារណជន ពិសេសអ្នកដែលបាននឹងកំពុងប្រើប្រាស់លិខិតឆ្លងដែនធម្មតា ថាជាទូទៅអាចមានអ្នកប្រើប្រាស់ខ្លះ ប្រហែលមិនធ្លាប់បានដឹងថាលិខិតឆ្លងដែនដែលមានប៉ុន្មានទំព័រ? ប្រើអស់ប៉ុន្មានទំព័រ? សល់ប៉ុន្មានទំព័រ? និងខ្លះទៀតក៏សឹងតែមិនធ្លាប់បានអាននូវការណែនាំសំខាន់ៗមួយចំនួន ដែលមាននៅក្នុងលិខិតឆ្លងដែនធម្មតានោះផងក៏មិនដឹង។ លោកបណ្ឌិតបានគូសបញ្ជាក់ថា នៅក្នុងលិខិតឆ្លងដែនធម្មតាមាន៦៤ទំព័រ ដែលក្នុងទំព័រទី១ ពេលដែលអ្នកប្រើប្រាស់បើកឃើញនៅខាងឆ្វេងដៃ មានរំលេចដោយភាសារខ្មែរ និងភាសារបរទេស សរសរថា “ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ អនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែននេះ ធ្វើដំណើរចេញ ចូលដោយសេរី និងគ្មានឧបសគ្គ ព្រមទាំងជួយជ្រោមជ្រែង និងការពារក្នុងករណីចាំបាច់ ។ ចំណែកនូវទំព័របន្ទាប់ទៀតអ្នកប្រើប្រាស់និងបានឃើញនៅអត្តសញ្ញាណរបស់ខ្លួន ដោយឡែកនៅក្នុងទំព័រចុងក្រោយគេបង្អស់ខាងស្តាំដៃ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) នៅវិមានឯករាជ្យ។ បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ។ #dolynews
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត (បន្ទាយមានជ័យ): កាលពីម៉ោង១៤និង៤៥នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបេីកការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត ឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០១នាក់ ឈ្មោះ ស៊ុន ជីជៀ (យ៉ាងយ៉ាង) ភេទប្រុស អាយុ៤៨ឆ្នាំ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងចំណោមបក្ខពួក០៣នាក់ទៀត ព្រមទាំងចាប់យកវត្ថុតាង រថយន្ត ម៉ាកHyundai Staria ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ០១គ្រឿង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តកិច្ចស្រាវជ្រាវ ដោយសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដេីម្បីស្វែងរកបក្ខពួកចាត់ការតាមផ្លូវច្បាប់។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង […]