សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា និងចុចប៊ូតុងបើកការដ្ឋានសាងសង់អគារបន្ថែម ចំនួន3 រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី16 ខែកញ ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា និងចុចប៊ូតុងបើកការដ្ឋានសាងសង់អគារបន្ថែម ចំនួន3 នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ដែលជាការធ្វើនវានុវត្តន៍ការផ្តល់សេវាសុខភាព របស់មន្ទីរពេទ្យកាល់ម៉ែត ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី1 នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7។ #dolynews
Month: September 2024
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី16-18 ខែកញ្ញា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 50% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី55% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី40%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី16-18 ខែកញ្ញា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 50% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី55% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី40%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី13ឈ្មោះ ប៊ីបីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កីឡារស់ក្នុងសន្តិភាព ជាការបញ្ជាក់ពីភាពដ៏រុងរឿងឆ្ពោះទៅកាន់ភាពជោគជ័យបន្តិចម្តងៗ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កីឡារស់ក្នុងសន្តិភាព ជាការបញ្ជាក់ពីភាពដ៏រុងរឿងឆ្ពោះទៅកាន់ភាពជោគជ័យបន្តិចម្តងៗ ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវពាក្យមួយឃ្លាថា “កីឡារស់នៅក្នុងសន្តិភាព” ដកស្រង់ចេញពីចម្រៀងមួយបទ ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណជន ងាយស្រួលអាន នឹងងាយស្រួលចាំ ប៉ុន្តែអាចពិបាកយល់បន្តិច។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្តិភាព គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ តាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់ មានឈ្មោះបោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ ជាក់ស្តែងថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តព្រៃវែង ដែលមានការប្រមូលផ្ដុំយុវជន សិស្សានុសិស្ស ព្រមទាំងមហាជន បានចូលរួមលើកទឹកចិត្តសាទរចំពោះលទ្ធផល និងជោគជ័យដែលទទួលបាន នេះ គឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំមួយ របស់យើងទាំងអស់គ្នា ដែលរស់ក្រោមដំបូលនៃសុខសន្តិភាព។ ក្នុងន័យនេះ […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃនេះគឺជាខួប២០ឆ្នាំ(១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែល ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃនេះគឺជាខួប២០ឆ្នាំ(១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែល ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖ – ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង ជាដំណឹងប្រកបដោយអំណរសាទរសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗ ចំនួន ៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុន ចំនួន ២ នឹងចាប់ផ្ដើមសកម្មភាព នាពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណ វិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុន មកបោះទុនវិនិយោគនេះ គឺជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។ ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី […]
នាព្រឹកថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់អគារសាលប្រជុំ នៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
នាព្រឹកថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់អគារសាលប្រជុំ នៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។ #dolynews