ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2024នេះ មិនសូវអំណោយផលទេ អាចមានភ្លៀងខ្លាំងជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ហើយអាចនឹងបណ្តាលឲ្យមានជំនន់ទឹកភ្លៀងផងដែរ ដូច្នេះសូមបងប្អូនមេត្តាប្រយ័ត្នខ្ពស់។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2024នេះ មិនសូវអំណោយផលទេ អាចមានភ្លៀងខ្លាំងជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ហើយអាចនឹងបណ្តាលឲ្យមានជំនន់ទឹកភ្លៀងផងដែរ ដូច្នេះសូមបងប្អូនមេត្តាប្រយ័ត្នខ្ពស់។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី18 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងនាយកប្រតិបត្តិមូលនិធិអាស៊ី (Asia Foundation) ចូលជួបសំដែងការគួរសម នៅវិមានព្រឹទ្ធសភា។

នាព្រឹកថ្ងៃទី18 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងនាយកប្រតិបត្តិមូលនិធិអាស៊ី (Asia Foundation) ចូលជួបសំដែងការគួរសម នៅវិមានព្រឹទ្ធសភា។ #dolynews

ព័ត៌មានជាតិ

សូមជូនអំពីអត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង

សូមជូនអំពីអត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ ។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរ គឺ៖ ទី១ ៖​ ជា​រយៈ​ពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ ។ ទី២ ៖ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤ថ្ងៃ​កន្លងមក។ ​ខ្មែរ​យើង ​គឺជាជនជាតិមួយ​ដែលមាន​ការ​ដឹងគុណចំពោះ​បុគ្គល​ដែលបាន​ធ្វើឧបការៈដល់ខ្លួន ពោល​គឺអ្នកកាន់ព្រះពុទ្ធសាសនា​ប្រកាន់យកគោល​ការណ៍​ នៃការ​ដឹងគុណ ហើយ​ការ​ដឹងគុណនេះ មិន​មែន​និយាយ​ត្រឹម​តែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជា​ការ​ដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ​​មិន​ជាប់ជាញាតិរបស់ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែសម្តែង​នូវ​ទឹកចិត្ត​ដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ​ទើបមានការ​ឈាន​ទៅ​ធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅ​ក្នុង​ចិត្ត​ទេ គឺមិន​អាច​ទៅធ្វើពិធីបុណ្យ​នេះបានទេ។ និយាយជារួមមក ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ​បានប្រារព្ធធ្វើ​ឡើងក្នុងគោលបំណង​​បង្រៀន​​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹងអំពី​កំណើត ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូធម៌។ យើងជាជនជាតិខ្មែរ​ ត្រូវស្គាល់អំពី​កំណើត និង​ការ​ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់នឹងការងារជាក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរីកចម្រើនរបស់សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន ៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការងារសន្តិសុខ ជាតួនាទីស្នូលដ៏សំខាន់ ព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដម Tony Blair ប្រធានប្រតិបត្តិនៃ Tony Blair Institute of Global Change ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដម Tony Blair ប្រធានប្រតិបត្តិនៃ Tony Blair Institute of Global Change ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត2 ជំនាន់ទី6 វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្ត្រីនគរបាលថ្នាក់ក្រោមជាតិ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

នាព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត2 ជំនាន់ទី6 វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្ត្រីនគរបាលថ្នាក់ក្រោមជាតិ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។   #dolynews

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ

ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ ឯកឧត្ដម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធនៅតាមបណ្ដាព្រំដែន ជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតឡាវ ក៏បានបង្ហាញភាពជឿជាក់ខ្ពស់ថា ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ […]

ព័ត៌មានជាតិ

១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់! 

១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់! ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤  យ៉ាងហោចណាស់មានសេវាអត្រានុលដ្ឋានចំនួន៣ រួមមាន ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់ជូនប្រជាពលរដ្ឋសរុប ៧៨៣ ៤៩៥ច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។   លោកបណ្ឌិត ទូច សុឃ: (សុខៈ) បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋានចំនួន ២៦,១៥០ច្បាប់ ចេញសេចក្តីសម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២,១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន២០សញ្ជាតិ។ ដោយឡែក ការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានចំនួន៧,២៩៤,៦០០បញ្ជី។   ផ្អែកលើតួលេខកត់ត្រាដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី16 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម បួរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី16 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម បួរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។   #dolynews