ព័ត៌មានជាតិ

៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ

៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ គិតមកត្រឹមថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋសរុបចំនួន ៨.១៦២សន្លឹកដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាលទ្ធផលនេះ សម្រេចបានអាស្រ័យដោយមានការចូលរួមស្នើសុំសេវាពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងប្រើគ្រប់វិធីសាស្ត្ររបស់មន្ត្រី។ វិធីសាស្ត្ររបស់មន្ត្រី ត្រូវបានលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ពន្យល់ត្រួសៗថាមានជាអាទិ៍ ការបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទាំងតាមមូលដ្ឋាន និងនៅផ្សារទំនើប ការចល័តចុះទៅធ្វើតាមបណ្ដាភូមិ ឃុំ សាលារៀន និងវត្តអារាម ក្នុងនោះរួមទាំងក្រុមរថយន្តចល័តដែលក៏បាននិងកំពុងបង្កើនសកម្មភាពចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណដល់ទីវត្ត ដែលប្រជាជនកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌផងដែរ។ ដោយឡែក បើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មួយសប្តាហ៍មកនេះដែរ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ ក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង១មុឺនសេវាផ្សេងទៀតជូនប្រជាពលរដ្ឋដែរ រួមមាន សេវាលិខិតឆ្លងដែនបានចំនួន៤.១០៩សន្លឹក សៀវភៅស្នាក់នៅចំនួន២.១៩៥ ក្បាល សៀវភៅគ្រួសារចំនួន ១.៦៩៣ ក្បាល និងលិខិតធ្វើដំណើរមានចំនួន ១.៣៦៨សន្លឹក។ សូមរំលឹកជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន អនុក្រឹត្យស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការ ចំនួន 24រូប ជាប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចតទៅ !

សេចក្តីប្រកាសព័ត៌មាន អនុក្រឹត្យស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការ ចំនួន 24រូប ជាប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចតទៅ ! #dolynews

ព័ត៌មានជាតិ

ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ

ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ   ខែត្តព្រៃវែង : នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ អ៊ុំ បុទុម អ៊ូ វណ្ណា បានអញ្ជើញដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគេនព្រះឧត្តមវាសី ឈាង ផល្លី ព្រះអនុគណស្រុកស្វាយអន្ទរ និងជាព្រះគ្រូចៅអធិការវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។     […]

ព័ត៌មានជាតិ

សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ

សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ   ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។   លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន ១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។ ២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។ ៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។ ៥.កម្មវិធីទូរស័ព្ទ NoDrug ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។ ៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី27 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ ដើម្បីពិភាក្សា និនិងឆ្លងលើរបៀបវារៈចំនួន4

នាព្រឹកថ្ងៃទី27 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ ដើម្បីពិភាក្សា និនិងឆ្លងលើរបៀបវារៈចំនួន4 វិមានសន្តិភាព ទី1. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី1 ។ ទី2. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ2024-2030 ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។ ទី3.​ ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន23 គម្រោង សម្រាប់ 2024-2029 ។ ទី4. បញ្ហាផ្សេងៗ ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី27 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវិមានសន្តិភាព។

នាព្រឹកថ្ងៃទី27 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវិមានសន្តិភាព។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី10 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នារសៀលថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី10 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា ។

នាព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា អាណត្តិទី1 លើកទី1 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា អាណត្តិទី1 លើកទី1 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម FUJITA Yukihisa ឥស្សរជនជប៉ុន ដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ កន្លងមក រវាងប្រទេសកម្ពុជា និងជប៉ុន ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមលទ្ធផល នៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុន ដែរថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។ ជាការឆ្លើយតប ឯកឧត្តម FUJITA Yukihisa បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ […]