សេចក្តីបំភ្លឺព័ត៌មានករណីរថយន្តម៉ាក ឡង់គ្រីស័រ ម៉ៃ សុគន្ធ តារាពូកែទើសផឹកស្រាស្រវឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវបានសមត្តកិច្ចក្របួចជាប់ រាជធានីភ្នំពេញ : តាមប្រភពព័ត៌មានពីក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីរថយន្តម៉ាក ឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2024នេះ វេលាម៉ោង12:10 នាទី នៅចំណុចមុខធនាគារ វ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា1 ណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត1គ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6802 បើកបរដោយឈ្មោះ ម៉ៃ សុគន្ធ ភេទប្រុស អាយុ42ឆ្នាំ ស្នាក់នៅភូមិភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅផ្លូវសម្តេចជាស៊ីម ផ្សារបឹងបៃតង ដោយមិនព្រមចូលសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ ខណៈនោះអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅត្រួតពិនិត្យក្នុងគោលបំណងគេចវេស […]
Month: September 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ2023នៅប្រទេសចិន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ2023នៅប្រទេសចិន រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី5 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល 3ថ្ងៃ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ចការងារនេះ មានការអញ្ជើញចូលរួមពីលោកជំទាវជាអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ មួយចំនួនទៀត រួមមាន៖ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2024 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ2023 ជាមួយឯកឧត្តម វ៉ាង […]
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី6 ខែកញ្ញាឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 45% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី45% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី50%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី6 ខែកញ្ញាឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 45% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី45% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី50%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី11ឈ្មោះយ៉ាកជី (Yagi) នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នារសៀលថ្ងៃទី3 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅគេហដ្ឋានក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ #dolynews
នាព្រឹកថ្ងៃអង្គារ ទី3 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី2 ខែកញ្ញា ឆ្នាំ2024 វេលាម៉ោង 8 : 35នាទីព្រឹក ក្នុងជន្មាយុ 94ឆ្នាំ ដោយជរាពាធ។
នាព្រឹកថ្ងៃអង្គារ ទី3 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី2 ខែកញ្ញា ឆ្នាំ2024 វេលាម៉ោង 8 : 35នាទីព្រឹក ក្នុងជន្មាយុ 94ឆ្នាំ ដោយជរាពាធ។ សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នាព្រឹកថ្ងៃទី3 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅគេហដ្ឋានក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ #dolynews