ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ . ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក ២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរប្រកបដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំងប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួមក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី2 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះប្រតិបត្តិការរុករកឧទ្ធធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ សរុបចំនួន 140នាក់ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ធិត ក៏បានឧបត្ថម្ភថវិកាដល់កងកម្លាំងក្នុងម្នាក់ៗ ចំនួន 100ដុល្លារផងដែរ។

នាព្រឹកថ្ងៃទី2 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះប្រតិបត្តិការរុករកឧទ្ធធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ សរុបចំនួន 140នាក់ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ធិត ក៏បានឧបត្ថម្ភថវិកាដល់កងកម្លាំងក្នុងម្នាក់ៗ ចំនួន 100ដុល្លារផងដែរ។   #dolynews

ព័ត៌មានជាតិ

អបអរសាទរ ! គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី5 ខែសីហា ឆ្នាំ2024នេះ !

អបអរសាទរ ! គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី5 ខែសីហា ឆ្នាំ2024នេះ !   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្តាល ប្រកាសបដិសេធព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុក Beautiful Places Travel ដែលបានចុះផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេ មកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្តាល ប្រកាសបដិសេធព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុក Beautiful Places Travel ដែលបានចុះផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេ មកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”។   #dolynews

ព័ត៌មានជាតិ

សារាចរស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី5 ខែសីហា ឆ្នាំ2024នេះ !

សារាចរស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី5 ខែសីហា ឆ្នាំ2024នេះ !   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នៅចំពោះវត្តមានអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី1 រហូតដល់ថ្ងៃទី10 ខែសីហា ឆ្នាំ2024នេះ សម្រាប់សាំងធម្មតាលក់ក្នុងតម្លៃ 4,250 រៀល ( ចុះ50រៀល ) ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ 4,050 រៀល ( ចុះ100រៀល )។

សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី1 រហូតដល់ថ្ងៃទី10 ខែសីហា ឆ្នាំ2024នេះ សម្រាប់សាំងធម្មតាលក់ក្នុងតម្លៃ 4,250 រៀល ( ចុះ50រៀល ) ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ 4,050 រៀល ( ចុះ100រៀល )។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ សហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពសចំពោះការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី ចំនួន ៣១ កន្លងទៅ ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពរៀបចំស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល បន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត […]