សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ស្ដីពីការចេញសេចក្តីប្រកាសព័ត៌មាន 4ចំណុច ពាក់ព័ន្ធនិងថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្ម ថត វីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថាមានតម្លៃថ្លៃជាដើម។ #dolynews
Month: August 2024
នាព្រឹកថ្ងៃទី5 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាព្រឹកថ្ងៃទី5 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលពិនិត្យស្ថានភាព និងសំណេះសំណាលខ្លីជាមួយមន្រ្តី ដែលកំពុងបំពេញភារកិច្ចនៅកន្លែងបំពេញបែបបទជូនអ្នកដំណើរចេញ-ចូល កម្ពុជា-វៀតណាម មុននឹងបន្តដំណើរទៅពិនិត្យនិងសួរសុខទុក្ខមន្ត្រីនៅប៉ុស្ត៍ប្រចាំការស្លាបឆ្វេង និងស្លាបស្ដាំ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលមានចំងាយប្រមាណ ១ ៥០០ម៉ែត្រ ពីច្រកទ្វារ។ ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានអ្នកដំណើរចេញ ចំនួន ៧៦៥ ០៥៦នាក់ ស្មើ ១៥៦សញ្ជាតិ និងអ្នកដំណើរចូល ចំនួន ៧៣៥ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យកន្លែងបំពេញបែបបទចេញ-ចូល ចុះពិនិត្យស្លាបស្តាំ និងស្លាបឆ្វេង ព្រមទាំងសំណេះសំណាលជាមួយមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាននាំយកអង្ករ ចំនួន ២តោន មី ចំនួន ១០កេសធំ ទឹកស៊ីអ៉ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ និងត្រីខកំប៉ុង ចំនួន ១០កេសធំ ប្រគល់ជូន និងចូលរួមកម្មវិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ផងដែរ៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានផ្ញើលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ខ្ញុំបាទសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង នាឱកាសដ៏នក្ខត្តឫក្ស នៃទិវាខួបកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងសារជូនពរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ក្នុងវេលាប្រកបដោយសិរីមង្គលនេះ ខ្ញុំបាទសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះគំរូបវីរភាពដ៏អង់អាចមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបានពុះពារជម្នះឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដើម្បីបុព្ធហេតុជាតិ និងប្រជាជន អស់រយៈពេលជាង ៤ទសវត្សរ៍កន្លងមក […]
សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់បានជ្រាបថា ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ។
សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់បានជ្រាបថា ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ។ #dolynews
សារលិខិតជូនពរ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ 72ឆ្នាំ ឈានចូល 73ឆ្នាំ នៅថ្ងៃទី5 ខែសីហា ឆ្នាំ2024 ខាងមុខនេះ ។
សារលិខិតជូនពរ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ 72ឆ្នាំ ឈានចូល 73ឆ្នាំ នៅថ្ងៃទី5 ខែសីហា ឆ្នាំ2024 ខាងមុខនេះ ។ #dolynews
នាព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1 និងលើកទិសដៅឆមាសទី2 ឆ្នាំ2024 របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
នាព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1 និងលើកទិសដៅឆមាសទី2 ឆ្នាំ2024 របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។ #dolynews