ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ! #dolynews
Month: August 2024
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកមរណទុក្ខ ជូន ឯកឧត្តម គង់ សោភ័ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភរិយា នូវមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកមរណទុក្ខ ជូន ឯកឧត្តម គង់ សោភ័ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភរិយា នូវមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ #dolynews
នាព្រឹកថ្ងៃអង្គារ ទី13 ខែសីហា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយគណ:ប្រតិភូក្រុមហ៊ុនចំនួន9មកពីប្រទេសចិន
នាព្រឹកថ្ងៃអង្គារ ទី13 ខែសីហា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយគណ:ប្រតិភូក្រុមហ៊ុនចំនួន9មកពីប្រទេសចិន រាជធានីភ្នំពេញ : សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូក្រុមហ៊ុនចំនួន9 មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្រុមហ៊ុនទាំង 9 នេះ រួមមាន៖ 1 -ក្រុមហ៊ុន Honji Underwear Co., Ltd. 2 -ក្រុមហ៊ុន Chaoyang Yiweitai Industrial Co., Ltd. 3 -ក្រុមហ៊ុន Guandong Wanfengrun Culture Co., Ltd. […]
សេចក្តីប្រកាសព័ត៌មាន របស់បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាព ឧបាយកលប្រឆាំងរបស់ពួកជ្រុលនិយមនៅក្រៅប្រទេស ដែលបានអំពាវនាវនិងបំផុសបំផុល ញុះញង់ឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សេចក្តីប្រកាសព័ត៌មាន របស់បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាព ឧបាយកលប្រឆាំងរបស់ពួកជ្រុលនិយមនៅក្រៅប្រទេស ដែលបានអំពាវនាវនិងបំផុសបំផុល ញុះញង់ឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍» នេះថា ៖ ទី១. មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ ទី២. មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ និងទី៣. មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ផ្ទុយទៅវិញវាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA» បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១. ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ […]