ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី29 ខែសីហា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារ “សមាគមភាពយន្ត” នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី29 ខែសីហា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារ “សមាគមភាពយន្ត” នៅវិមានសន្តិភាព រាជធានីភ្នំពេញ។   #dolynews

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃនេះបំបែកសំណុំរឿងករណីបាញ់ស្រោចលើឡានMerserdes ស្លា.ប់ម្នាក់និងរបួស បានរកឃើញគ្រឿងញៀននៅក្នុផ្ទះមួយចំនួន

គិតត្រឹមថ្ងៃនេះបំបែកសំណុំរឿងករណីបាញ់ស្រោចលើឡានMerserdes ស្លា.ប់ម្នាក់និងរបួស បានរកឃើញគ្រឿងញៀននៅក្នុផ្ទះមួយចំនួន រាជធានីភ្នំពេញ : ពាក់ព័ន្ធករណីបើករថយន្តបំបុកហើយបាញ់ស្រោចទៅលើរថយន្ត Merserdes ក្នុងមូលដ្ឋានសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី27 ខែសីហា ឆ្នាំ2024នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសម្នាក់ ។ សូមបញ្ជាក់ផងដែរថាកាលពីរសៀលថ្ងៃទី28 ខែសីហា ឆ្នាំ2024 កម្លាំងជំនាញពាក់ព័ន្ធបានសហការជាមួយនិងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការទៅឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ស្ថិតក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានដកហូតថ្នាំដែរសង្ស័យជាសាធាតុញៀនចំនួន21ដុំ តែមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ដោយសារជនសង្ស័យដឹងខ្លួនគេចបាត់ស្រមោលអស់ ។ យ៉ាងណាមិញជនជាតិចិនម្នាក់រងរបួសធ្ងន់ និងបុរសជាជនជាតិខ្មែរដែលគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ36ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ4កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនូវមន្ទីរពេទ្យ ហើយបានចាប់ជនជាតិចិនម្នាក់ចូលរថយន្តនាំបក្សពួកបើករថយន្តគេចចេញទៅបាត់ ។ ពាក់ពន្ធ័ករណីនេះផងដែរ បន្ទាប់ពីរង្វង់ប្រតិបត្តិការរួចរាល់ហើយ ផ្ទះខាងលើត្រូវសមត្ថកិច្ចសម្រចឃ្លុមបេបិទជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការជាថ្មី ៕   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀលដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀលដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបរិច្ចាគថវិកា ចំនួន ១០០លានរៀល ដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។   ការបរិច្ចាគថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគររកថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។   សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បង្កើតមូលនិធិនេះឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំនិងប្រកបដោយចីរភាព៕   […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី26 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី26 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

សេចក្តីជូនដំណឹង ស្តីពី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ ” ចំពោះការបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖ ឈ្មោះគណនី៖ “Foundation for Border Infrastructure Development” លេខគណនីធនាគារទាំង៦​ រួមមាន៖ ១ ⁃ ធនាគារកាណាឌីយ៉ា “Canadia Bank” ៖ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេស នោះទេ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្តរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រុមជ្រុលនិយម បានធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល តាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងបានអូសទាញយុវជនក្នុង និងក្រៅប្រទេស ឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សា ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយទំនួលខុសត្រូវ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី24 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីរាប់បាត្រ ព្រះសង្ឃ ចំនួន 108អង្គ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់ 9ម៉ែត្រ នៅវត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាព្រឹកថ្ងៃទី24 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីរាប់បាត្រ ព្រះសង្ឃ ចំនួន 108អង្គ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់ 9ម៉ែត្រ នៅវត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន4 ៖

នាព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន4 ៖ វិមានសន្តិ : ទី1. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី19 ប្រចាំឆមាសទី1ឆ្នាំ2024។ ទី2 ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ ទី3. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ ទី4. បញ្ហាផ្សេងៗ។   #dolynews