នាព្រឹកថ្ងៃទី17 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន 39វត្ត នៅតាមបណ្តាក្រុង ស្រុកទាំង13 នៃខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម និងបុព្វការីជន ព្រមទាំងញាតិទាំង7សន្តាន ដែលបានចែកឋានទៅ នៅសាលាខេត្តព្រៃវែង។ #dolynews
Month: July 2024
សេចក្តីជូនដំណឹង តើលោកអ្នកចង់ស្វែងរកកការងារមែនទេ? សម្រាប់ថ្ងៃទី១៥ ដល់ ២២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៥៣ ៧៦១កន្លែង កំពុងរងចាំអ្នក!
សេចក្តីជូនដំណឹង តើលោកអ្នកចង់ស្វែងរកកការងារមែនទេ? សម្រាប់ថ្ងៃទី១៥ ដល់ ២២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៥៣ ៧៦១កន្លែង កំពុងរងចាំអ្នក! ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន និងកំពុងជំរុញក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៣ មុំទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈ ការបង្កើត, ការរក្សា, និងការបង្កើន ការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។ សូមយុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram) ដើម្បីទទួលបានព័ត៌មានលម្អិត […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពង្រឹងគុណភាពការងារទទួលបន្ទុក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពង្រឹងគុណភាពការងារទទួលបន្ទុក ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មី ចំនួន ៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខា ចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តី នោះទេ ពោលគឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើទាំងឡាយរបស់អង្គភាពដែលខ្លួនទទួលបន្ទុក បានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផលប្រយោជនជាតិ និងប្រជាជន។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអនុរដ្ឋលេខាការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មានស្នាដៃល្អក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មានស្នាដៃល្អក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស ដែលក្នុងរយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងថ្មីៗនេះគឺការពារសុវត្ថិភាពក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងការិយាល័យបម្រើការរបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អគារថ្មីនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកជាមរតកសមិទ្ធផលកើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។ ទន្ទឹមនឹងការកោតសរសើរនាយកដ្ឋានអង្គរក្ស […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិពណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិពណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ។ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ”អ.វ.ត.ក.” ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាមកិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សា និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិសម្រាប់ឱ្យសាធារណជនអាចចូលមើលនិងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធអគារថ្មីរបស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធអគារថ្មីរបស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតី រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី15 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី របស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ អគារថ្មីនេះ សាងសង់ឡើងសម្រាប់រក្សាទុករថយន្តនាំក្បួន ម៉ូតូ ស ហែរអមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងជាការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានអង្គរក្ស ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2022 មានបណ្តោយ 108ម៉ែត្រ ទទឹង 16ម៉ែត្រ កម្ពស់ 9,2ម៉ែត្រ។ #dolynews
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួួយ លោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួួយ លោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ រាជធានីភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ទី15 ខែកក្កដា ឆ្នាំ2024នេះ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ1995 និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន នៅឆ្នាំ2022ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន 3លានគ្រឿង និងមានសាខានៅ70ប្រទេស នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division […]
ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត
ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត ព្រះវិហារ ៖ ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់ បានយល់ដឹងច្បាស់អំពីជំនាញនគរបាលការពារព្រំដែន ហើយយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញនគរបាលព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោកទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងរបាយការណ៍ស្វាគមន៍ដដែល លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក៏បានគូសបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះអាចដំណើរការទៅបានប្រកបដោយជោគជ័យ គឺដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត […]
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី13 ខែកក្កដា ឆ្នាំ2024នេះ និងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី13 ខែកក្កដា ឆ្នាំ2024នេះ និងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃម្សិលមិញ ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាលអោយកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី13 ខែកក្កដា ឆ្នាំ2024 ចំណែកលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ដូច្នេះក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕ #dolynews