នាព្រឹកថ្ងៃទី22 ខែកក្កដា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារមួយចំនួនជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ #dolynews
Month: July 2024
សេចក្តីជូនដំណឹង ស្តីពីការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ថាមន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយថាកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ គឺជាព័ត៌មានក្លែងក្លាយ!
សេចក្តីជូនដំណឹង ស្តីពីការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ថាមន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយថាកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ គឺជាព័ត៌មានក្លែងក្លាយ! សូមបញ្ជាក់ក្រុមឧទ្ទាម The Cambodia Daily នេះតែងតែផ្សាយ ព័ត៌មានបំផ្លើសបំភ្លៃ កាឡៃការពិត ក្នុងចេតនាទុច្ចរិតធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងបំពុលសង្គម ព្រមទាំងមួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ សូមឈប់ចែករំលែក និងសូមឈប់បន្តតាមដាននូវការផ្សាយរបស់ក្រុមឧទ្ទាមនេះតទៅទៀត៕ #dolynews
លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដល់ព្រះសង្ឃនៅស្រុកមេសាង
លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដល់ព្រះសង្ឃនៅស្រុកមេសាង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង ព្រមទាំងក្រុមការងារ បាននាំយកទៀនព្រះវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគេនដល់ព្រះសង្ឃនៅវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលក្រុមការងារ បានប្រគេនព្រះសង្ឃ នាឱកាសនោះរួមមាន៖ ទៀនវស្សា ១គូ បាឡុង […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានភាពសកម្មក្នុងការតាមដាន និងក្តាប់ឱ្យបាននូវព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង ដោយត្រូវសកម្មផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន ពិសេសពលរដ្ឋដែលទទួលសេវា។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឱ្យមហាជន បានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួលយកមតិរិៈគន់ក្នុងន័យស្ថាបនា សំណើ និងសំណូមពរពីមហាជន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាព សម្រេចបានកន្លងមក ក៏ដូចជាបកស្រាយបំភ្លឺនូវរាល់ករណី ឬហេតុការណ៍ចាំបាច់ណាមួយ ដែលវាយប្រហារប៉ះពាល់លើការដឹកនាំ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យា និងផ្ដល់គោលការណ៍ណែនាំមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យា និងផ្ដល់គោលការណ៍ណែនាំមួយចំនួន ពីពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀវ ចំនួន ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។ ក្នុងពិធីសំណេះសំណាលប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។ បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់ថ្មី សម្រាប់បេក្ខជនប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់ថ្មី សម្រាប់បេក្ខជនប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មីនូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង ជិត ៤០០នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជន ជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទ ក្រសួងមហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចហើយដែរនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ […]
ឧក្រិ.ដ្ឋ.ជ.ន ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញចូលសាកសួរបំភ្លឺ នាថ្ងៃអង្គារ៏ ទី16 ខែកក្កដា ឆ្នាំ2024នេះ។
ឧក្រិ.ដ្ឋ.ជ.ន ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញចូលសាកសួរបំភ្លឺ នាថ្ងៃអង្គារ៏ ទី16 ខែកក្កដា ឆ្នាំ2024នេះ។ រាជធានីភ្នំពេញ : ក្រុមគ្រួសាររ.ង.គ្រោះ. ទាំងអ្នកស្លា..ប់ និងទាំងអ្នករង.រ.បួ.ស ដោយការ.បា.ញ់.ប្រ.ហា.រ.ត្រូវបានអមការពារ ទៅជាមួយដោយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចំនួន4រូប ។ ជាមួយគ្នានេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តី បានចូលជាស្ថាពរ ។ #dolynews