ព័ត៌មានជាតិ

រកឃើញសព អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀតហើយ គឺឈ្មោះ ស៊ុន ផល្លា ត្រូវបានក្រុមអ្នករុករកប្រទះឃើញសពនៅម៉ោងប្រមាណ10:30នាទីព្រឹក ថ្ងៃទី30 ខែកក្កដា ឆ្នាំ2024នេះ ដែលមានចំងាយប្រមាណ210ម៉ែត្រ ពីកន្លែងយន្តហោះធ្លាក់។ 

រកឃើញសព អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀតហើយ គឺឈ្មោះ ស៊ុន ផល្លា ត្រូវបានក្រុមអ្នករុករកប្រទះឃើញសពនៅម៉ោងប្រមាណ10:30នាទីព្រឹក ថ្ងៃទី30 ខែកក្កដា ឆ្នាំ2024នេះ ដែលមានចំងាយប្រមាណ210ម៉ែត្រ ពីកន្លែងយន្តហោះធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់៕   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2024នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានដឹកនាំក្រុមប្រតិបត្តិរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិកដែលបាត់ខ្លួនម្នាក់ និងខិតខំធ្វើយ៉ាងណាអាចដឹកសពអាកាសយានិកម្នាក់ដែលរកឃើញកាលពីម្សិលមិញយកទៅភ្នំពេញវិញ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងនៅចំណុចឧទ្ធម្ភាគចក្រធ្លាក់នៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ ដែលមានជ្រោះជញ្ជាំងភ្នំ និងព្រៃក្រាស់ មានរយៈកម្ពស់ជាង1200ម៉ែត្រ។

នៅព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2024នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានដឹកនាំក្រុមប្រតិបត្តិរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិកដែលបាត់ខ្លួនម្នាក់ និងខិតខំធ្វើយ៉ាងណាអាចដឹកសពអាកាសយានិកម្នាក់ដែលរកឃើញកាលពីម្សិលមិញយកទៅភ្នំពេញវិញ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងនៅចំណុចឧទ្ធម្ភាគចក្រធ្លាក់នៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ ដែលមានជ្រោះជញ្ជាំងភ្នំ និងព្រៃក្រាស់ មានរយៈកម្ពស់ជាង1200ម៉ែត្រ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី1 ឆ្នាំ2024 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី1 ឆ្នាំ2024 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី29-31 បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 12% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 25% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10% ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គនិងមកលើព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី29-31 បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 12% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 25% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10% ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គនិងមកលើព្រះរាជាណាចក្រកម្ពុជា ។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី28 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្តព្រៃវែង។

នាព្រឹកថ្ងៃទី28 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្តព្រៃវែង។ #dolynews

ព័ត៌មានជាតិ

បុរស2នាក់ ត្រូវបានសាលាដំបូងខេត្តកណ្តាល មានចំណាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នៅសារធាតុញៀនទម្ងន់ជាង200ក្រាម ហើយករណីនេះកើតឡើងនៅចំណុចម្ដុំផ្សារគគីរ ផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

បុរស2នាក់ ត្រូវបានសាលាដំបូងខេត្តកណ្តាល មានចំណាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នៅសារធាតុញៀនទម្ងន់ជាង200ក្រាម ហើយករណីនេះកើតឡើងនៅចំណុចម្ដុំផ្សារគគីរ ផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។   #dolynews

ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ! 

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែលបានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់អាជ្ញាធរអប្សរា សម្រាប់បងប្អូនទាំងអស់គ្នា! ដែលចង់ថតរូបផ្សព្វផ្សាយក្នុងបណ្តាញសង្គម និងការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ទាំងជាតិនិងអន្តរជាតិដោយមិនប្រើប្រាស់ឧបករណ៍ដ្រូន នៅក្នុងរមណីយដ្ឋានអង្គរ គឺពុំចាំបាច់ដាក់ពាក្យស្នើសុំទៀតឡើយ!

សេចក្តីជូនដំណឹង របស់អាជ្ញាធរអប្សរា សម្រាប់បងប្អូនទាំងអស់គ្នា! ដែលចង់ថតរូបផ្សព្វផ្សាយក្នុងបណ្តាញសង្គម និងការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ទាំងជាតិនិងអន្តរជាតិដោយមិនប្រើប្រាស់ឧបករណ៍ដ្រូន នៅក្នុងរមណីយដ្ឋានអង្គរ គឺពុំចាំបាច់ដាក់ពាក្យស្នើសុំទៀតឡើយ!   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រីន ថាញ់មិញ (Tran Thanh Man ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រីន ថាញ់មិញ (Tran Thanh Man ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ #dolynews