ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា សម្រេចតែងតាំងមុខតំណែង ឯកឧត្តម ងួន សុខវេង ជា អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្ដរជាតិ និងឯកឧត្តម ជាម សុផលមករា ជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា សម្រេចតែងតាំងមុខតំណែង ឯកឧត្តម ងួន សុខវេង ជា អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្ដរជាតិ និងឯកឧត្តម ជាម សុផលមករា ជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រិតបត្តិការទ្វេភាគី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រិតបត្តិការទ្វេភាគី ទីក្រុងមែលប៊ន ៖ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី ត្រូវបានពង្រឹងនិងលើកកកម្ពស់មួយកម្រិតបន្ថែមទៀត។ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិមានសភាអូស្ត្រាលី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម Andrew Giles បានស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ និងប្រាកដជាទទួលបានលទ្ធផលផ្លែផ្កា ដូចការគ្រោងទុក ជាពិសេសការផ្លាស់ប្តូរយោបល់ និងបទពិសោធជាមួយអង្គភាពជំនាញលើកិច្ចការអន្តោប្រវេសន៍ កិច្ចការបទល្មើសបច្ចេកវិទ្យា និងការងារនគរបាល។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

ខ្ញុំបាទចាងហ្វាងសារព័ត៌មាន ដូលីញូវស៍ ព្រមទាំងសហការីសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ( ipa ) ក្នុងថ្ងៃចម្រើនជន្មាយុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិច្ចនិរន្តរ៍

ខ្ញុំបាទចាងហ្វាងសារព័ត៌មាន ដូលីញូវស៍ ព្រមទាំងសហការីសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ( ipa ) ក្នុងថ្ងៃចម្រើនជន្មាយុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិច្ចនិរន្តរ៍   #dolynews

ព័ត៌មានជាតិ

សម្ដេចមហាបបរោធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ

សម្ដេចមហាបបរោធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ វិមានសន្តិភាព នាព្រឹកថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2024 នេះ សម្ដេចមហាបបរោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ អស់រយៈពេលជាង 8ខែ មកហើយ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី7 នៃរដ្ឋសភា ឬ គ.វ.រ. បានជួបប្រជុំគ្នា។ សារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី1 ថាក្នុងរយៈពេល25ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា»

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី11 ខែមិថុនា ឆ្នាំ2024នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» និងមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី ជាតំណាងក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនទាំងអស់ លោកប្រធានសមាគម APISWA និងប្រធានសមាគម WSBIDA ដែលបានសហការរៀបចំឡើងដោយ ក្រុមហ៊ុនហ៊ិននិគែន (ខេមបូឌា) ឯ.ក ក្រុមហ៊ុនខេម ប្រូវ (Carisberg Cambodia) សមាគម APISWA និងសមាគម WSBIDA ដែលមានក្រុមហ៊ុនចំនួន10 ជាសមាជិកបានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក។រូបថត ខឹម សុវណ្ណារ៉ា   #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី11-20 ខែមិថុនា ឆ្នាំ2024នេះ តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ 4,100រៀល (ចុះ 100 រៀល) ចំណែកប្រេងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ 4,000រៀល (ចុះ 50 រៀល)។

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី11-20 ខែមិថុនា ឆ្នាំ2024នេះ តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ 4,100រៀល (ចុះ 100 រៀល) ចំណែកប្រេងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ 4,000រៀល (ចុះ 50 រៀល)។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។ នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ សូមបញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពី ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី16 ខែមិថុនា ឆ្នាំ2024នេះ!

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពី ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី16 ខែមិថុនា ឆ្នាំ2024នេះ!   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃសៅរ៍ ទី8 ខែមិថុនា ឆ្នាំ2024នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ​ ព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង ។

នាព្រឹកថ្ងៃសៅរ៍ ទី8 ខែមិថុនា ឆ្នាំ2024នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ​ ព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។ បើយោងតាមរបាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មួយត្រីមាសកន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងសកម្មកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តែងតែបានចុះរៀបចំការជួបប្រជុំ និងការធ្វើវេទិកាសាធារណៈ បានធ្វើឱ្យក្រុមការងារ […]