ព័ត៌មានជាតិ

លោកគ្រូ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ត្រូវបានបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់

លោកគ្រូ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ត្រូវបានបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ រាជធានីភ្នំពេញៈ នៅព្រឹកថ្ងៃទី26 ខែមិថុនា ឆ្នាំ2024នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធខុសច្បាប់។   សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់អាវុធដើម្បីយកមក. បា:ញ់ .ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែឬអត់ បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ 54ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ។   ជុំវិញការប្រើប្រាស់អាវុ.ធក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសាកសួររួចហើយ នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2024នេះ ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់ ជាមួយគ្នានោះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យគឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកlock ហើយគាត់ប្រើប្រាស់បា,ញ់ មកលើខ្លួនឯងចំនួន4គ្រាប់ ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុងពិធីឡើងអាស្រមបារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ2022 ចំណែកអាវុធខ្លីនៅខែដដែលបន្ទាប់មកគាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ។   #dolynews

ព័ត៌មានជាតិ

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 26 មិថុនា 2024 ក្រោមប្រធានបទ “រួមគ្នាលើការវិនិយោគបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន”!

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 26 មិថុនា 2024 ក្រោមប្រធានបទ “រួមគ្នាលើការវិនិយោគបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន”!   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។ ខ្ញុំសូមបញ្ជាក់ថាគណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ។   #dolynews

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី25 ខែមិថុនា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបទុម រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជាដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត […]

ព័ត៌មានជាតិ

ព្រះរាជក្រឹត្យស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងជាអភិបាលខេត្ត មួយចំនួនដូចតទៅ!

ព្រះរាជក្រឹត្យស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងជាអភិបាលខេត្ត មួយចំនួនដូចតទៅ! 1-ឯកឧត្តម វ៉ី សំណាង ជាអភិបាលខេត្តតាកែវ   2-ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកណ្តាល   3-ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ   4-ឯកឧត្តម ម៉ាង ស៊ីណែត ជាអភិបាលខេត្តព្រះសីហនុ   5-ឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង   6-ឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ   7-ឯកឧត្តម នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ   8-ឯកឧត្តម ប៉ែន កុសល ជាអភិបាលខេត្តត្បូងឃ្មុំ   9-ឯកឧត្តម គង់ សោភ័ណ្ឌ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ   10-ឯកឧត្តម អ៊ូច ភា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ   11-ឯកឧត្តម ស្វាយ […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្ដីពី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ឆ្នាំ2024នេះ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី4 ឆ្នាំ2024 បានបិទបញ្ចប់ដោយជោគជ័យ!

សេចក្តីប្រកាសព័ត៌មាន ស្ដីពី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ឆ្នាំ2024នេះ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី4 ឆ្នាំ2024 បានបិទបញ្ចប់ដោយជោគជ័យ!   #dolynews

ព័ត៌មានជាតិ

លិខិតសុំទោសជាសាធារណៈ បា.ញ់.មិនមុ.ត.ដុ.តមិនឆេះ.លោកគ្រូសច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះ គ្រូអង្កាម អាយុ55ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោយបែកធ្លាយវីដេអូតាមបណ្ដាញសង្គម។

លិខិតសុំទោសជាសាធារណៈ បា.ញ់.មិនមុ.ត.ដុ.តមិនឆេះ.លោកគ្រូសច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះ គ្រូអង្កាម អាយុ55ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោយបែកធ្លាយវីដេអូតាមបណ្ដាញសង្គម។   #dolynews

ព័ត៌មានជាតិ

លោក ស ប៊ុនសឿង ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង។

លោក ស ប៊ុនសឿង ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង។ រាជធានីភ្នំពេញ : នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2024នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖ កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2024 កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។   ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2024 ក្រោយពីស្ដាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖   1 – ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន […]

ព័ត៌មានជាតិ

ថ្ងៃទី23 ខែមិថុនា ឆ្នាំ2024នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មក្នុងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ពី បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយផ្ដន្ទាទោស 15 ឆ្នាំ សូមអានអត្ថបទខាងក្រោម!

ថ្ងៃទី23 ខែមិថុនា ឆ្នាំ2024នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មក្នុងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ពី បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយផ្ដន្ទាទោស 15 ឆ្នាំ សូមអានអត្ថបទខាងក្រោម!   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តយុវជន និងសិស្សានុសិស្ស បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្សល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ មានភាពប្រសើរឡើងដូចសព្វថ្ងៃ។ យ៉ាងណាក៏ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានរម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សី យុវជនមិនត្រូវផ្ដេកផ្ដួលសំងំសុខស្រួលតែជាមួយនឹងមនុញ្ញផលដែលកើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេចគិតគូរពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងនោះឡើយ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សន្តិភាពដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បង្កើតឡើងនិងថែរក្សាមកដល់សព្វថ្ងៃ បានផ្ដល់ឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ពង្រឹងសមត្ថភាព និងពង្រីកសក្ដានុពលនៃការអភិវឌ្ឍជីវភាព ដើម្បីធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ កាន់តែមានភាពរីកចម្រើន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យយុវជនសម្លឹងមើលគោលដៅអនាគតឱ្យហួសពីការប្រកួតប្រជែងត្រឹមតែកម្រិតក្នុងស្រុក ពីព្រោះក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលដ៏ជឿនលឿននេះ […]