ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី15 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី15-18 ឧសភា 2024 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នាព្រឹកថ្ងៃទី15 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី15-18 ឧសភា 2024 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។   #dolynews

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី15-18 ឧសភា 2024 នៅសាធារណរដ្ឋកូរ៉េ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី15-18 ឧសភា 2024 នៅសាធារណរដ្ឋកូរ៉េ រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី15 ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត ។ #dolynews

ព័ត៌មានជាតិ

សម្ដេចអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា, 

សម្ដេចអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា, ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។   ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។   ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភះឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។   តាមការប្រគល់ភារកិច្ច, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី14 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា​ បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំ ​និង​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ និង​​ក្រុម​កីឡាករ​បាល់ទះ​​យុវជន​ក្រោម​អាយុ ​20ឆ្នាំ ​របស់​​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ នាពេល​ខាង​មុខ ជា​ពិសេស​ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី Men’s Asian U20 Volleyball Championship ទល់​នឹង​ក្រុម​វៀតណាម។

នៅព្រឹកថ្ងៃទី14 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករបាល់ទះយុវជនក្រោមអាយុ 20ឆ្នាំ របស់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ នាពេលខាងមុខ ជាពិសេសក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី Men’s Asian U20 Volleyball Championship ទល់នឹងក្រុមវៀតណាម។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី14 ខែឧសភា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី

នាព្រឹកថ្ងៃទី14 ខែឧសភា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី   #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី13 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាត់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី13 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាត់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

គណនីក្លែងក្លាយ(Fake Account)

គណនីក្លែងក្លាយ(Fake Account) សូមបងប្អូន សាធារណៈ ជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កេីត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញេីសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កេីតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដេីម្បីផ្ញេីសារ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ចំពោះជនដែលបានបង្កើតគណនី និង ទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំសូមផ្អាកសកម្មភាពជាបន្ទាន់។ សូមបញ្ជាក់ថា គណនី និង ទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម ១/ Facebook Account ផ្ទាល់: Hun Sen (https://www.facebook.com/hunsenpm) ២/ Facebook Page : Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃចន្ទ ទី13 ខែឧសភា ឆ្នាំ2024នេះ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោកជំទាវ Ping M. Kitnikone អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

នាព្រឹកថ្ងៃចន្ទ ទី13 ខែឧសភា ឆ្នាំ2024នេះ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោកជំទាវ Ping M. Kitnikone អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ #dolynews

ព័ត៌មានជាតិ

ស្រ្តីដែលក្លែងបន្លំជានគរបាលជាតិ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

ស្រ្តីដែលក្លែងបន្លំជានគរបាលជាតិ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ភ្នំពេញ: តាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្រ្តីសង្ស័យមួយនាក់ឈ្មោះ ឃុត ដាវី អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែលបានចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖ ១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។ ២-ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ -យករូបថតឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។ ៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ។ ៤- បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តសោយស្រ្តីសង្ស័យ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបដិសេធចំពោះស្ត្រីម្នាក់គ្រងឯកសណ្ឋាននគរបាលជាតិ(គឺជាជនឈរបោក)                        

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបដិសេធចំពោះស្ត្រីម្នាក់គ្រងឯកសណ្ឋាននគរបាលជាតិ(គឺជាជនឈរបោក)   ភ្នំពេញ : តាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា:ក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្មងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ថាជាកូនចៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអះអាងចោទប្រកាន់ថា បានចាញ់បោកលុយកាក់ទៅលើស្រ្តីនេះអស់ជាច្រើននោះ ។   នៅរសៀលថ្ងៃទី11 ខែឧសភា ឆ្នាំ2024 សមត្ថកិច្ចបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវគឺស្ដ្រីក្នុងរូបភាពជានគរបាលនេះ គឺគ្រងឯកសណ្ឋានក្លែងបន្លំជានគរបាល គឺការពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះស៊ុន ស៊ីន នៅលើផ្លាកឈ្មោះជាមនុស្សប្រុស បម្រើការងារនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខ 86343 ភេទប្រុស ជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។   ឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕   #dolynews