នាព្រឹកថ្ងៃទី24 ខែឧសភា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព : សូមបញ្ជាក់ជូនថា នេះជាលើកទី2 ដែលសម្តេចធិបតី បានជួបប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាយន្តការប្រមូលផ្តុំពហុគំនិតជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រជាធិបតេយ្យ និងប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ ។ #dolynews
Month: May 2024
នាព្រឹកថ្ងៃទី24 ខែឧសភា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព)។
នាព្រឹកថ្ងៃទី24 ខែឧសភា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព)។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកសារដាស់តឿន “អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក”
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកសារដាស់តឿន “អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក” អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក! មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្របខណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះមកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។ បើតាមប្រមុខក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការសុីវិល និងកងកម្លាំងរាប់ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា “អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ” គឺជាប្រយោគអប់រំបែបប្រាកដនិយម និងជាសារដាស់សតិជនគ្រប់រូបកុំភ្លេចខ្លួនឱ្យសោះចំពោះមេរោគអេដស៍ ជាពិសេសដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែសរបស់អ្នកប្រព្រឹត្តតែមួយភ្លែត។ ភ្ជាប់និងភារកិច្ចប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់គណៈកម្មការក្រោមឱវាទ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្ញើចសរសើរជាពិសេសនូវផែនការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយផ្តោតទៅលើក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួតស៊ីគ្នានៃបញ្ហា ឧទាហរណ៍៖ ស្ត្រីវ័យចំណាស់ម្នាក់ជាមនុស្សមានផ្ទុកមេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។ សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ទី១៩-២០ […]
ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ដឹកនាំប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ខេត្តកំពត!
ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ដឹកនាំប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ខេត្តកំពត! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាន៖ នៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាយអញ្ជិត ក្នុងស្រុកជុំគិរី និងនៅសាលាខេត្តកំពត មុនបន្តទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ក្បែរជើងភ្នំបូគោ។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសស្វីស តំណាងធនាគារពិភពលោក កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ គួរកត់សម្គាល់ថា ការងារគណនេយ្យភាពសង្គម បានផ្ដោតលើការកំណត់ឱ្យមានការអនុវត្តនៅមូលដ្ឋានឃុំ សង្កាត់ តាមគោលការណ៍ដូចខាងក្រោម៖ ១. ការបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ ដែលបានកំណត់ឱ្យអនុវត្តគោលការណ៍សំខាន់ៗ […]
សូមអនុមោទនាថ្ងៃបុណ្យវិសាខបូជា!
សូមអនុមោទនាថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលនៅតាមបណ្តាវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពុទ្ធសាសនិកជនទូទាំងពិភពលោក នាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះជារៀងរាល់ឆ្នាំ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតនៅក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ព្រោះបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺ ៖ ទី១. ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតឡើង ទី២. ថ្ងៃដែលព្រះអង្គទ្រង់បានត្រាស់ដឹង និងទី៣. ថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វាន។ ព្រឹត្តិការណ៍ធំៗទាំង៣ ខាងលើនេះ គឺសុទ្ធតែកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានោះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ ក៏បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការងារ និងសាធារណជន អាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក ទៀតផង។ […]
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់ជុំវិញករណីឧត្តមសេនីយ៍ម្នាក់ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់ជុំវិញករណីឧត្តមសេនីយ៍ម្នាក់ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមានីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។ ទទួលបានគោលការណ៍នេះ ឯកឧត្តមអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។ ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ។ ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល […]
លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកយាយរបស់លោក ប៉ែត ចាន់រដ្ឋា
លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកយាយរបស់លោក ប៉ែត ចាន់រដ្ឋា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំក្រុមការងារសមាគម គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈឹម នារី ត្រូវជាលោកយាយបង្កើតរបស់លោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ចំនួន ២ ១៦០ ០០០(ពីរលាន ដប់ប្រាំមួយម៉ឺនរៀល) និងលិខិតរំលែកមរណទុក្ខ ចូលរួមពិធីបុណ្យសពឧបាសិកា […]
នាព្រឹកថ្ងៃទី21 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម រួមមាន ៖ ការបិទផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) របស់សាលាបឋមសិក្សា, កិច្ចប្រជុំផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) ជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា អង្គជុំ ស្ថិតនៅក្នុងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។
នាព្រឹកថ្ងៃទី21 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម រួមមាន ៖ ការបិទផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) របស់សាលាបឋមសិក្សា, កិច្ចប្រជុំផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) ជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា អង្គជុំ ស្ថិតនៅក្នុងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ #dolynews