ស្ថិតិសរុបប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ÷ – ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ – ទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់ កំណត់សម្គាល់៖ – ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។ – ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ – ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ − ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។ ប្រភព៖ មន្ទីរទេសចរណ៍រាជធានី ខេត្ត #dolynews
Month: April 2024
« សង្ក្រាន្តឆ្នាំ២០២៤ » ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤
« សង្ក្រាន្តឆ្នាំ២០២៤ » ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និង មានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់៕ #dolynews
សារថ្លែងអំណរគុណ! ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សារថ្លែងអំណរគុណ! ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុត ចំពោះការរៀបចំប្រកបដោយជោគជ័យ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិ រាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ។ បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះ គឺជាសមិទ្ធិផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ដែលកើតចេញពីមនុញ្ញផលនៃមរតកសុខសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងទស្សនវិស័យជឿនលឿន របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិលកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ចប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែក ទាំងអនុគណៈកម្មការនីមួយៗ កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ…។ តាមពិត អ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារដូចជនរួមជាតិទូទៅដែរ ប៉ុន្តែផ្ទុយទៅវិញបានលះបង់ឱកាសនេះដើម្បីជោគជ័យនៃព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងរបស់យើង។ ខ្ញុំក៏សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានា […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរនិងខ្មែរក្រោមម្លប់នៃសុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរនិងខ្មែរក្រោមម្លប់នៃសុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជាផងដែរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសាលាខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអនុគណៈកម្មការ […]
នៅព្រឹកថ្ងៃទី16 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង 2024” នៅបរិវេណសាលាខេត្តព្រៃវែង។
នៅព្រឹកថ្ងៃទី16 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង 2024” នៅបរិវេណសាលាខេត្តព្រៃវែង។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង 2024”
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង 2024” ព្រៃវែង ៖ នៅព្រឹកថ្ងៃទី15 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីនមសិកាព្រះរតនត្រ័យ ពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង 2024” ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ (បច្ច័យនិងក្រណាត់ស) ដល់តាជី យាយជី នៅបរិវេណវត្តសំសមី ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ #dolynews
ឯកឧត្តម សុខ ចំណាន រៀបចំព្រឹត្តិការណ៍សង្ក្រាន្តខ្មែរ ២០២៤ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្ត Ibaraki ប្រទេសជប៉ុន
ឯកឧត្តម សុខ ចំណាន រៀបចំព្រឹត្តិការណ៍សង្ក្រាន្តខ្មែរ ២០២៤ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្ត Ibaraki ប្រទេសជប៉ុន ជប៉ុន ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចំណាន ប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ប្រចាំតំបន់អ៉ិបារ៉ាគិ ប្រទេសជប៉ុន និងក្រុមការងារ បានរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តខ្មែរ ២០២៤” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅខេត្ត Ibaraki ប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាសហគមន៍ខ្មែរ និស្សិត សិក្ខាកាម និងពលករជំនាញដែលកំពុងតែស្នាក់នៅ សិក្សា និងធ្វើការងារនៅប្រទេសជប៉ុន ប្រមាណជាង ៤ពាន់នាក់។ […]
នៅយប់ថ្ងៃទី14 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានចូលរួមពិធីបង្ហោះគោម និងបាញ់កាំជ្រុច អបអរសាទរព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង 2024” ក្នុងបរិវេណតំបន់ចុងប៉ម នៃទីរួមខេត្តព្រៃវែង។
នៅយប់ថ្ងៃទី14 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានចូលរួមពិធីបង្ហោះគោម និងបាញ់កាំជ្រុច អបអរសាទរព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង 2024” ក្នុងបរិវេណតំបន់ចុងប៉ម នៃទីរួមខេត្តព្រៃវែង។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៤
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៤ ព្រៃវែង ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ និងទស្សនាការប្រកួតអុកចត្រង្គ ពីភូមិល្បែងប្រជាប្រិយ នៃព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង” ២០២៤ ក្នុងបរិវេណសាលាបឋមសិក្សាព្រៃវែងក្រុង ក្នុងក្រុងព្រៃវែង។ #dolynews