ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់អាកាសយានដ្ឋានយោធាដនមឿង នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងត្រូវបានទទួលស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈកម្មការ ESCAP ព្រមទាំង ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃចន្ទ ទី22 ខែមេសា ឆ្នាំ2024នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់អាកាសយានដ្ឋានយោធាដនមឿង នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងត្រូវបានទទួលស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈកម្មការ ESCAP ព្រមទាំង ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃចន្ទ ទី22 ខែមេសា ឆ្នាំ2024នេះ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ភ្នំពេញ ៖ យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូជាន់ខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។   #dolynews

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រសរុបចំនួន2,443 នាក់ ស្មើនឹង 4,552ករណី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រសរុបចំនួន2,443 នាក់ ស្មើនឹង 4,552ករណី ភ្នំពេញ : នាព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2024នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រសរុបចំនួន 2,443 នាក់ ស្មើនឹង 4,552 ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់យុវជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយអំទ្បុងពេលជាង 10ឆ្នាំ មកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេក អៀក) ត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី17 ខែមេសា ឆ្នាំ2024 វេលាម៉ោង 19:05ព្រឹក ក្នុងជន្មាយុ 83ឆ្នាំ ដោយជរាពាធ។

នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេក អៀក) ត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី17 ខែមេសា ឆ្នាំ2024 វេលាម៉ោង 19:05ព្រឹក ក្នុងជន្មាយុ 83ឆ្នាំ ដោយជរាពាធ។   #dolynews

ព័ត៌មានជាតិ

ពិតជាអាឡោះអាល័យខ្លាំងណាស់ចំពោះលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅម៉ោង 5និង 40នាទី 

ពិតជាអាឡោះអាល័យខ្លាំងណាស់ចំពោះលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅម៉ោង 5និង 40នាទី លោកសាស្រ្តាចារ្យទទួលមរណភាពដោយរោគាពាធ នៅម៉ោង 5និង 40នាទី ថ្ងៃទី 20 ខែមេសា ឆ្នាំ2024នេះ ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បានធ្វើអោយមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ ចំណែកសពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ1 ផ្លូវ 5A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។   ជាចុងក្រោយសូមវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព🙏🙏🙏   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2024នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2024នេះ។   #dolynews

ព័ត៌មានជាតិ

ព្រឹកស្អែកថ្ងៃសៅរ៍ ទី20 ខែមេសា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។

ព្រឹកស្អែកថ្ងៃសៅរ៍ ទី20 ខែមេសា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។   #dolynews

ព័ត៌មានជាតិ

ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី2 រហូតដល់ទី5 ខែឧសភា ឆ្នាំ2024ខាងមុខ នឹងក្លាយជាការប្រឡងដ៏ធំ ដោយបេក្ខជនប្រឡងមានចំនួនរហូតដល់ 33,314នាក់ រីឯចំនួនអ្នកជាប់កំណត់យកត្រឹមតែ 441នាក់ប៉ុណ្ណោះ ការប្រឡងនឹងធ្វើឡើងនៅទីតាំង 3ផ្សេងគ្នា រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី2 រហូតដល់ទី5 ខែឧសភា ឆ្នាំ2024ខាងមុខ នឹងក្លាយជាការប្រឡងដ៏ធំ ដោយបេក្ខជនប្រឡងមានចំនួនរហូតដល់ 33,314នាក់ រីឯចំនួនអ្នកជាប់កំណត់យកត្រឹមតែ 441នាក់ប៉ុណ្ណោះ ការប្រឡងនឹងធ្វើឡើងនៅទីតាំង 3ផ្សេងគ្នា រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ #dolynews

ព័ត៌មានជាតិ

ឡេង ចាន់ណា​ រួមទាំងបក្សពួកចំនួន 5នាក់ ត្រូវបាន សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួន និងមនុស្សចំនួន183នាក់ត្រូវបង្កកទ្រព្យសម្បត្តិគណនីធនាគារ ខណៈកំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​

ឡេង ចាន់ណា​ រួមទាំងបក្សពួកចំនួន 5នាក់ ត្រូវបាន សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួន និងមនុស្សចំនួន183នាក់ត្រូវបង្កកទ្រព្យសម្បត្តិគណនីធនាគារ ខណៈកំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយករូបភាពទៅបង្កើតតេឡេក្រាមក្លែងក្លាយ …

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយករូបភាពទៅបង្កើតតេឡេក្រាមក្លែងក្លាយ … នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារនាល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា ” នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាក់។ ជាងនេះទៅទៀត តេឡេក្រាមឈ្មោះ Sary នោះ កំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង”។ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនដល់ពុកម៉ែ បងប្អូនទាំងអស់ មេត្តាជ្រាបថា ៖ Telegram ដែលមានឈ្មោះ “Sary” ពុំមែនជាតេឡេក្រាមរបស់ខ្ញុំទេ បើទោះបីតេឡេក្រាមនោះ ប្រើរូបថតខ្ញុំក៏ដោយ។ ជាមួយគ្នានេះ ខ្ញុំសូមឱ្យម្ចាស់តេឡេក្រាម ឈ្មោះ “Sary” បញ្ឈប់ជាបន្ទាន់ចំពោះការយករូបថតរបស់ខ្ញុំ ទៅដាក់ក្នុងប្រូហ្វាល់របស់ខ្លួន ទោះក្នុងបំណងអ្វីក៏ដោយ។   ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថា សម្រាប់តេឡេក្រាមផ្លូវការរបស់ខ្ញុំព្រះករុណាខ្ញុំ ទូច […]