សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ” ។ #dolynews
Month: April 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ សហព័ន្ធស្វីស ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ត្រូវពេលយប់នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្ដាប់បទបង្ហាញស្ដីពី «ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន។ ជុំវិញប្រធានបទស្ដីពី ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ លោក Daniel Bohne អគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ សហព័ន្ធស្វីស ៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ស្ដាប់បទបង្ហាញ ចំនួនពីរ គឺ ៖ “របៀបរបបដំណើរការពហុកម្រិតនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ” និង “ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស ស្តីពីយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់”។ បទបង្ហាញស្ដីពី «របៀបរបបដំណើរការពហុកម្រិតនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុនៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ បណ្ឌិត Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារ និងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។ ចំណែកបទបង្ហាញស្តីពី«ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន។ ពាក់ព័ន្ធនឹងប្រធានបទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស ទីក្រុងបុរាណ និងជួបអភិបាលក្រុង Bern
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស ទីក្រុងបុរាណ និងជួបអភិបាលក្រុង Bern សហព័ន្ធស្វីស ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស។ បន្ទាប់មកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូ ទស្សនាដោយថ្មើរជើងនៅតាមដងផ្លូវ នៃតំបន់ទីក្រុងបុរាណមួយ ក្នុងទីក្រុង Bern។ ទីក្រុងបុរាណនេះ ត្រូវបានបង្កើតឡើងនាអំឡុងយុគសម័យកណ្ដាល (Middle Age) និងនៅតែរក្សាបានរចនាបទនៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធបែបបុរាណរហូតមកដល់សព្វថ្ងៃ។ ក្រោយពីបានទស្សនាទីក្រុងបុរាណ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រតិភូ ក៏បានបន្តដំណើរទៅកាន់វិមាន Erlacherhof ដែលនៅទីនោះ មានឯកឧត្តម Alec Von Graffernried អភិបាលក្រុង Bern រង់ចាំទទួលស្វាគមន៍ប្រកបដោយក្ដីរាក់ទាក់បំផុត។ ភាគីទាំងពីរ ក៏បានពិភាក្សា […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» នៅសហព័ន្ធស្វីស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» នៅសហព័ន្ធស្វីស សហព័ន្ធស្វីស ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញស្ដាប់បទបង្ហាញលើប្រធានបទចំនួន២ គឺ “ប្រព័ន្ធនយោបាយស្វីស” និង “តួនាទីទីក្រុង”។ បទបង្ហាញនេះបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ Bern ទីក្រុង Bern នៃសហព័ន្ធស្វីស។ ប្រធានបទ «ប្រព័ន្ធនយោបាយស្វីស» ត្រូវបានលោកសាស្ត្រាចារ្យ Sean Muller នៃសាកលវិទ្យាល័យ Lausanne គូសបញ្ជាក់អំពីលទ្ធិប្រជាធិបតេយ្យ ការចូលរួម និងការពិគ្រោះយោបល់ដោយផ្ទាល់ រដ្ឋាភិបាលពហុភាគី ការគ្រប់គ្រងពិពិធកម្ម គោលការណ៍នៃការសម្របសម្រួល សហព័ន្ធនិងវិមជ្ឈការ អភិបាលកិច្ចពហុកម្រិត កិច្ចសហប្រតិបត្តិការខ្សែបណ្ដោយ និងខ្សែទទឹង។ ចំណែកប្រធានបទ «តួនាទីទីក្រុង» ត្រូវបានលោកបណ្ឌិត Turg Wichermann ដែលជាប្រធានសមាគមសម្ព័ន្ធទីក្រុង នៃរដ្ឋ […]