ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា សមស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍធានមនុស្ស គឺជាអាទិភាពទី១។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាត្នោត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី23 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ឆ្នាំ2024 នៅខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត។

នាព្រឹកថ្ងៃទី23 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ឆ្នាំ2024 នៅខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត។   #dolynews

ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមការងារនាំយកថវិកាជូនដល់ក្រុមគ្រួសារសពរបស់បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មភូមិភាគ 

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមការងារនាំយកថវិកាជូនដល់ក្រុមគ្រួសារសពរបស់បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មភូមិភាគ ខេត្តព្រៃវែង: នារសៀលថ្ងៃទី 21 ខែមីនា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាំយកថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពលោក អ៊ុល ម៉េងហួរ បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មភូមិភាគ ខេត្តព្រៃវែង ដែលបានទទួលមរណៈភាព នាថ្ងៃទី21 ខែមីនា ឆ្នាំ2024 ដោយរោគាពាធ ក្នុងជន្មាយុ 65ឆ្នាំ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក នូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេកដល់ពួកគាត់ ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ មានតែលើកម្រាមដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរជូនចំពោះ សម្តេចមហាបរវធិបតី […]

ព័ត៌មានជាតិ

តើវាសនារបស់លោក យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ក្នុងអាការៈស្រវឹង រហូតដល់យកដៃរុញដើមទ្រូងនគរបាលនារី

តើវាសនារបស់លោក យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ក្នុងអាការៈស្រវឹង រហូតដល់យកដៃរុញដើមទ្រូងនគរបាលនារី ភ្នំពេញ : ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារយ៉ាងដូច្នេះថាយប់មិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។ ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ កម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។ ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 21 ខែមីនា ឆ្នាំ 2024 នេះ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្ដមបណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី 21 ខែមីនា ឆ្នាំ 2024 នេះ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្ដមបណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន7មករា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្ដមបណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន7មករា រាជធានីភ្នំពេញ។ នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្ដមបណ្ឌិត បានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម និងប្រតិភូចូលជួបសំដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត និងប្រតិភូអញ្ជើញចូលរួមកម្មវិធីស្រាយបួស ក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី21មីនានេះ។ ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដមបណ្ឌិត Jusuf Kalla ប្រធាន […]

ព័ត៌មានជាតិ

ជនស្រីប្រុស2នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីថ្លែងការណ៍ស្តីពីការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឈ្មោះ ឡេង ចាន់ណា……

ជនស្រីប្រុស2នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីថ្លែងការណ៍ស្តីពីការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឈ្មោះ ឡេង ចាន់ណា……   #dolynews

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី 21 រហូតដល់ថ្ងៃទី 31 ខែមិនា ឆ្នាំ 2024 នេះ តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ 4,350 រៀល (ឡើង 100 រៀល) និងប្រេងម៉ាស៊ូត 4,150រៀល (តម្លៃដដែល)។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី 21 រហូតដល់ថ្ងៃទី 31 ខែមិនា ឆ្នាំ 2024 នេះ តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ 4,350 រៀល (ឡើង 100 រៀល) និងប្រេងម៉ាស៊ូត 4,150រៀល (តម្លៃដដែល)។   #dolynews

ព័ត៌មានជាតិ

អាប្អូនប្រុសស្រី3នាក់ លួចគេបានវាគ្រាន់ តែបើប៉ូលីសទាន់ជាប់. ខ្នោ.ះ. ហើយអា.វ៉ា

អាប្អូនប្រុសស្រី3នាក់ លួចគេបានវាគ្រាន់ តែបើប៉ូលីសទាន់ជាប់. ខ្នោ.ះ. ហើយអា.វ៉ា តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី20 ខែមីនា ឆ្នាំ2024នេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះលួចសម្ភារ នៅចំណុចផ្ទះជួលផ្លវបេតុង ភូមិ2 សង្កាត់ចតុមុខ ខណ្ឌដូនពេញ។   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងមហាផៃ្ទ ស្តីពី ការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ នៅតាមបណ្តាលរាជធានី ខេត្ត!

សេចក្តីជូនដំណឹង របស់ក្រសួងមហាផៃ្ទ ស្តីពី ការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ នៅតាមបណ្តាលរាជធានី ខេត្ត!   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន456 ប័ណ្ណ 

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន456 ប័ណ្ណ ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី 20 ខែមីនា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន456 ប័ណ្ណ ស្ថិតក្នុងភូមិខ្ទប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន ដោយភាតរភាព សុខដុមរមនា និងការអភិវឌ្ឍ ប្រកប ដោយភាពស្វាហាប់ ដើម្បីប្រជាពលរដ្ឋ និង សង្គម៕   #dolynews