នាព្រឹកថ្ងៃទី 3 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធកាត់ខ្សែបូរឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មចារីយ៍ (ហៅវត្តព្រែកក្របៅ។ ក្រុងអរិយក្សត្រ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង«ពិធីសម្ភោធកាត់ខ្សែបូរឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មចារីយ៍ (ហៅវត្តព្រែកក្របៅ)»ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ឆ្លៀតក្នុងឳកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញទីអារាមវត្តក្នុងការកសាងនូវសម្ធិផលនានា ដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងវិស័យព្រះពុទ្ធសាសនា។ ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ក្មួយៗ សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោរពេញទៅដោយសក្កានុពល ដើម្បីកសាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាម ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ និងឈានទៅរកភាពសម្បូរសប្បាយរុងរឿងនិងមានភាពល្បីល្បាញលើឆាកអន្តរជាតិ៕ #dolynews
Month: March 2024
នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោកស្រី នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោកស្រី នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ប្រទេសអូស្ត្រាលី : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ។ ក្នុងឱកាសនៃជំនួប លោកស្រីនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី […]
នារសៀលថ្ងៃទី2 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមប្រព័ន្ធ Zoom និងផ្ទាល់នៅមជ្ឈមណ្ឌលម៉ានី។
នារសៀលថ្ងៃទី2 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមប្រព័ន្ធ Zoom និងផ្ទាល់នៅមជ្ឈមណ្ឌលម៉ានី។ #dolynews
នាព្រឹកថ្ងៃទី2 ខែមីនា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេច របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នាព្រឹកថ្ងៃទី2 ខែមីនា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេច របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ #dolynews
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រសួងមហាផ្ទៃ ជាស្ថាប័នស្នូលមួយដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រសួងមហាផ្ទៃ ជាស្ថាប័នស្នូលមួយដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ។ នេះជាគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ដោយចាត់ទុកសន្និបាតក្រសួងមហាផ្ទៃ ថាជាឱកាសដ៏មានសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា ក្រសួងមហាផ្ទៃ បានដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចសង្កត់ធ្ងន់ថា «ពិតណាស់គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសតែប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកដឹកនាំសម្របសម្រួល»។ ពីវេទិកាអធិបតីនោះដែរ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ, មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ […]
នារសៀលថ្ងៃទី1 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណាលោម រាជធានីភ្នំពេញ។
នារសៀលថ្ងៃទី1 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណាលោម រាជធានីភ្នំពេញ។ #dolynews
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយលទ្ធផល អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយលទ្ធផល អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ #dolynews
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា វិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា វិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំរដ្ឋសភាថ្ងៃនេះ ផ្តោតលើរបៀបវារៈ ចំនួន ៣ គឺ ៖ ទី១. ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ទី២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងទី៣. សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក៕ #dolynews