ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនពរថ្ងៃបុណ្យចូលឆ្នាំចិនយ៉ាងដូច្នេះថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។ ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ និង សូមបងប្អូនជនរួមជាតិទាំងអស់ចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមអញ្ជើញធ្វើដំណើរកម្សាន្តក្នុងថ្ងៃបុណ្យដែលជាថ្ងៃចុងសប្តាហ៍ ដោយបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕ #dolynews
Month: February 2024
ឥណ្ឌា សន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា!
ឥណ្ឌា សន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា! ភ្នំពេញ ៖ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា បន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ការបញ្ជាក់ពីលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វេីឡេីងនាឱកាសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកជំទាវ ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗនៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។ លោកជំទាវបណ្ឌិត ក៏បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំនិងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំនិងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ភ្នំពេញ ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់យ៉ាងងាយៗថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ […]
នាព្រឹកថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញឈ្មោះ មេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្ដល់សេវាការពារក្ដីជូនប្រជាពលរដ្ឋជាប្រចាំនៅតាមសាលាដំបូង និង អយ្យការអមសាលាដំបូង រាជធានី-ខេត្ត ដោយឥតគិតថ្លៃ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញឈ្មោះ មេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្ដល់សេវាការពារក្ដីជូនប្រជាពលរដ្ឋជាប្រចាំនៅតាមសាលាដំបូង និង អយ្យការអមសាលាដំបូង រាជធានី-ខេត្ត ដោយឥតគិតថ្លៃ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានក្ដីក្ដាំឡេីងតុលាការហេីយគ្មានលទ្ធភាពរកមេធាវី សូមធ្វើការទំនាក់ទំនងទៅ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ដែលមានឈ្មោះដូចបង្ហាញក្នុងបញ្ជីរាយនាមទាំងនេះ ដេីម្បីស្នេីសុំពួកគាត់ការពារក្ដីដោយឥតគិតថ្លៃ ។ #dolynews
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ (His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ (His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញទិសដៅអនុវត្តបន្ត ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញទិសដៅអនុវត្តបន្ត ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ជ.ច.គ) បានដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ចំនួន ៨ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ទិសដៅអនុវត្តបន្តទាំង ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញនាឱកាសនោះ រួមមាន៖ ទី១. ស្នើឱ្យនគរបាលចរាចរណ៍ បន្តជំរុញបន្ថែមឱ្យបានខ្លាំងក្លានូវការរឹតបន្តឹងអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់ ពិសេសនៅភូមិសាស្រ្ត ដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២៣ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ […]