កាកបាទក្រហមអន្តរជាតិ សរសេីរក្រសួងមហាផ្ទៃកម្ពុជា លេីការងារកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ! ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបប្រមុខក្រសួងមហាផ្ទៃកម្ពុជានូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុង ពេលអតីតកាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន និងថាសម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមផ្ទាល់ អនុសាសន៍ដែលអង្គការ […]
Month: February 2024
មួយសប្ដាហ៍ចុងខែមករា ដើមខែកុម្ភៈនេះ នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥៤ករណី ឃាត់ខ្លួនមនុស្ស ៧៦នាក់
មួយសប្ដាហ៍ចុងខែមករា ដើមខែកុម្ភៈនេះ នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥៤ករណី ឃាត់ខ្លួនមនុស្ស ៧៦នាក់ ភ្នំពេញ ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេស បានចំនួន៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌដែលបានកើតឡើងសរុបចំនួន៦១ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧៦នាក់ ដោយជនសង្ស័យទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច(ឆក់ ប្លន់) ជាដើម។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះដែរ មួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិ ក៏បន្តបង្ក្រាប និងក្រសោបបានជនសង្ស័យពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជនផលជាច្រើនករណីទៀតផងដែរ។ ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន […]
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា បានលើកឡើងអំពីមតិយោបល់និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង facebookនិងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង។
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា បានលើកឡើងអំពីមតិយោបល់និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង facebookនិងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង។ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ និងសេសសល់ពីឆ្នាំមុនៗ។ ក្នុងរយៈពេលពេលពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ និងមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋសេសសល់ពីឆ្នាំមុនៗផងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ ចំនួន ១ ០៤៧គណនី។ ជាមួយគ្នានេះ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី បានចំនួន ៤៦៧គណនី និងករណី ចំនួន ៤១៩គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ដែលបងប្អូនប្រជាពលរដ្ឋបានផ្ញើមកទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដែលខុសពីសមត្ថកិច្ច ក្រសួងមហាផ្ទៃ ក្រុមការងារក៏បានជូនជាយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែកក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៏បានបញ្ជាក់ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ […]
នាព្រឹកថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2023 និងលើកទិសដៅការងារឆ្នាំ2024 របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2023 និងលើកទិសដៅការងារឆ្នាំ2024 របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
មេគយ យី ថុល ហេង សំបូរ និង ខៀ វសាវឿន សហការគ្នាឲ្យនាំចូលជើងមាន់បង្កកចំនួន 4 កុងទីន័រ
មេគយ យី ថុល ហេង សំបូរ និង ខៀ វសាវឿន សហការគ្នាឲ្យនាំចូលជើងមាន់បង្កកចំនួន 4 កុងទីន័រ ជេីងមាន់បង្កក ៤ កុងទីន័រ ទម្ងន់ប្រមាណជាង ១០០ តោន ដែលលោកមេគយបាវិត យី ថុល មេគយខេត្តស្វាយរៀង ហេង សំបូរ និងមេគយតំបន់ ២ ខៀវ សារឿន សហការគ្នាអោយនាំចូលដោយគ្មានបង់ពន្ធ និងគ្មានការត្រួតពិនិត្យនោះ ពេលនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បង្កេីតគណៈកម្មការចម្រុះរួមទាំងអាជ្ញាធរខេត្តស្វាយរៀងផង ដុតបំផ្លាញចោលហេីយនៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ សូមកោតសសេីរមេគយទាំង ៣ ដែលបានអោយចូលមកដោយគ្មានបង់ពន្ធ គ្មានការត្រួតពិនិត្យ ជាពិសេសព្រហេីនហ៊ានផ្គេីន អនុសាសន៍ណែនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីថែមទៀត ។ប្រភពពីPVN #dolynews
នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ
នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៍មានការនិយាយដោយសឹង សែនករុណា។ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថមើលងាយងាយគណបក្ស តទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)៕
សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរដល់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការរៀបចំប្រព័ន្ធរំដោះទឹកកង្វក់ក្នុងភូមិសាស្ត្រស្ទឹងមានជ័យប្រកបដោយរបៀបរៀបរយ …..
សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរដល់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការរៀបចំប្រព័ន្ធរំដោះទឹកកង្វក់ក្នុងភូមិសាស្ត្រស្ទឹងមានជ័យប្រកបដោយរបៀបរៀបរយ ….. ភ្នំពេញ ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ ។ ប្រព័ន្ធរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់ ។ #dolynews
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ…
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ.. ១-តំបន់វាលទំនាប ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ #dolynews