ព័ត៌មានជាតិ

នៅថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?

នៅថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?   #dolynews

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងមហាផ្ទៃ។ សហព័ន្ធមានឈ្មោះថា “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” អក្សរកាត់ ”ស.ទ.ក.រ.ក” ត្រូវបានបង្កើតឡើងនាថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៨។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រួមមាន៖ ទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី “ទូកនាគ”។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលស្គាល់ដោយសហព័ន្ធកីឡាទូកអន្តរជាតិ ទូកកានូ ទូករ៉ូអ៊ីង និងសហព័ន្ធទូកនាគអន្តរជាតិ (International Dragon Boat Federation (IDBF))។ សហព័ន្ធបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង“ សហព័ន្ធលើកទី១០ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃសៅ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្វីស និងប្រទេសបារាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

នាព្រឹកថ្ងៃសៅ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្វីស និងប្រទេសបារាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ #dolynews

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក”

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក” នៅព្រឹក ថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតអាមេរិក ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើកិច្ចការច្បាប់!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតអាមេរិក ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើកិច្ចការច្បាប់! ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។ ការកត់សម្គាល់ប្រកបដោយសុទិដ្ឋិនិយមដូចគ្នានេះត្រូវបានបញ្ជាក់ឡេីង ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជេីញប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ!

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជេីញប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ! ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ។ ជាកិច្ចចាប់ផ្ដេីម លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានធ្វេីសេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ កែ សួនសុភី ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត។ ក្នុងឱកាសនោះ លោកជំទាវ កែ សួនសុភី សសុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

លោកជំទាវ កែ សួនសុភី.ស សុខា ត្រូវបានក្រសួងមហាផ្ទៃប្រកាស ស្ដីពី ការតែងតាំងជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ។

លោកជំទាវ កែ សួនសុភី.ស សុខា ត្រូវបានក្រសួងមហាផ្ទៃប្រកាស ស្ដីពី ការតែងតាំងជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

បុរសដែលបើកឡានLexus 350 ពណ៌សបុ..ក..ស្លា..ប់..មន្ត្រីនគរបាល2នាក់បានចូល សារភាពហើយ….

បុរសដែលបើកឡានLexus 350 ពណ៌សបុ..ក..ស្លា..ប់..មន្ត្រីនគរបាល2នាក់បានចូល សារភាពហើយ…. តាមប្រភពពីស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះហើយ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអរគុណចំពោះបុរសនេះដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សូមបញ្ជាក់ថា៖ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ក្រើនរម្លឹក៤ចំណុច ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ច ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ការពារផលប្រយោជន៍សាធារណៈ។

ក្រសួងមហាផ្ទៃ ក្រើនរម្លឹក៤ចំណុច ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ច ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ការពារផលប្រយោជន៍សាធារណៈ។   #dolynews

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ ររាជរដ្ឋាភិបាលបានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ចេញពីអភិបាលក្រុងកែប ……

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ររាជរដ្ឋាភិបាលបានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ចេញពីអភិបាលក្រុងកែប ……   #dolynews