ព័ត៌មានជាតិ

សម្ដេចអធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចអធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ទីក្រុងដាវ៉ូស សហព័ន្ធស្វីស នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Temasek Holdings ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សាហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផលកសិកម្ម។   #dolynews

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ទីក្រុងដាវ៉ូស សហព័ន្ធស្វីស ព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន អស់រយៈពេល ១៥០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន ១៤០ ជុំវិញ ពិភពលោក។ ក្រុមហ៊ុនបានផ្តោតសំខាន់លើ សន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ Bühler គឺជាក្រុមហ៊ុនដែលឈានមុខគេលើបច្ចេកវិទ្យារថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា ៖ យន្តការច្រកចេញចូលតែមួយ ទទួលបានការសាទរពីប្រទេសស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក!

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា ៖ យន្តការច្រកចេញចូលតែមួយ ទទួលបានការសាទរពីប្រទេសស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក! បន្ទាយមានជ័យ ៖ ការប្រព្រឹត្តិទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នៃយន្តការច្រកចេញចូលតែមួយ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប. បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីនាឱកាសនោះថា យន្តការច្រកចេញចូលតែមួយ បាននឹងកំពុងដំណើរការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រយៈពេល១៣ឆ្នាំមកហើយ ដោយទទួលបាននូវការពេញចិត្ត និងអបអរសាទរជាអតិប្បមាពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកស្នើសុំសេវានានា។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ជាដៃគូផងដែរ តួយ៉ាងរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Goldman Sachs ចូលជួបសម្តែងការគួរសម នៅក្នុងប្រទេសស្វីស

នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Goldman Sachs ចូលជួបសម្តែងការគួរសម នៅក្នុងប្រទេសស្វីស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោក Jared Cohen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនាឱកាសនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ […]

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មានរ បស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ការធ្វើសៀវភៅស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ មិនលើសពី10ថ្ងៃនោះឡើយ ខណៈសៀវភៅគ្រួសារ គឺប្រើរយៈពេល15ថ្ងៃ បើបានបំពេញបែបបទ និងមានឯកសារភ្ជាប់គ្រប់គ្រាន់ត្រឹមត្រូវ។ 

សេចក្ដីប្រកាសព័ត៌មានរ បស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ការធ្វើសៀវភៅស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ មិនលើសពី10ថ្ងៃនោះឡើយ ខណៈសៀវភៅគ្រួសារ គឺប្រើរយៈពេល15ថ្ងៃ បើបានបំពេញបែបបទ និងមានឯកសារភ្ជាប់គ្រប់គ្រាន់ត្រឹមត្រូវ។ ដូច្នេះប្រសិនបើមានការយឺតយ៉ាវ ឬបញ្ហាផ្សេងៗ សូមទាក់ទងទៅលោកស្នងការរង ឬនាយការិយាល័យជំនាញ តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចមានលេខទំនាក់ទំនងជូនភ្ជាប់ខាងក្រោមនេះដូចតទៅ……   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី17 ខែមករា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី1 និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ព្រមទាំងចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត នៅពន្ធនាគារ ម1រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី17 ខែមករា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី1 និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ព្រមទាំងចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត នៅពន្ធនាគារ ម1រាជធានីភ្នំពេញ។   #dolynews

ព័ត៌មានជាតិ

នាយទាហានចំនួនពីរនាក់ត្រូវបាន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្រេចបណ្តេញចេញពីក្របខណ្ឌយោធា ក្រោយរកឃើញពួកគេប្រើប្រាស់គ្រឿងញៀន៕

នាយទាហានចំនួនពីរនាក់ត្រូវបាន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្រេចបណ្តេញចេញពីក្របខណ្ឌយោធា ក្រោយរកឃើញពួកគេប្រើប្រាស់គ្រឿងញៀន៕   #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។   ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី   ⁃ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C ⁃ នៅថ្ងៃទី២០-២១ ខែមករា ខេត្តមណ្ឌលគិរី សីតុណ្ហភាព អប្បបរមា ពី១៥-១៦°C។   ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។   ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ […]

ព័ត៌មានជាតិ

ថ្មីទៀតហើយ ម្ដាយជនបង្ករ គឺលោកស្រី សុខ​ លីណា​ បានប្ដឹងទៅតំណាង​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ រឿងប្រពន្ធ​ជនរងគ្រោះ​ និង​សាច់​ញាតិ​ជនរងគ្រោះ​មួយ​ចំនួន​ ករណី​រថយន្ត​ Jeep ស្លាក​លេខ​ 2CB-9963 ភ្នំពេញ​ បុកជនរងគ្រោះ​ ស្លា..ប់… ពីបទ​ បរិហារកេរ្តិ៍​តាមសារព័ត៌មាន​ និង​បទ​ ជេរប្រមាថ​ជាសាធារណៈ​ខណៈ​ បុណ្យ​ 100ថ្ងៃ​ មិនទាន់បានធ្វើ​ផង​ ។

ថ្មីទៀតហើយ ម្ដាយជនបង្ករ គឺលោកស្រី សុខ លីណា បានប្ដឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រឿងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួន ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ ស្លា..ប់… ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទ ជេរប្រមាថជាសាធារណៈខណៈ បុណ្យ 100ថ្ងៃ មិនទាន់បានធ្វើផង ។   #dolynews