ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ l ប្រកាសដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “ឱ្យមកជាមន្ត្រី” និងបន្ថយឋានន្តរស័ក្តិឱ្យមកនៅត្រឹមថ្នាក់ “វរសេនីយ៍ត្រី”! #dolynews
Month: January 2024
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថានឹងបន្តរីកចម្រើនទ្វេរឡើង!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថានឹងបន្តរីកចម្រើនទ្វេរឡើង! ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្ដម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា […]
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាលជ័យលាភីចេញទៅបំពេញភារកិច្ចឱ្យល្អ ស័ក្ដិសមជាឈាមថ្មី និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ!
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាលជ័យលាភីចេញទៅបំពេញភារកិច្ចឱ្យល្អ ស័ក្ដិសមជាឈាមថ្មី និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ! សៀមរាប ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងនាមជាឈាមថ្មី នគរបាលបន្តវេន ត្រូវបំពេញការងារប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវការគោរវិន័យកងកម្លាំងនគរបាលជាតិ មានទំនាក់ទំនងល្អ និងជាទីកក់ក្ដៅរបស់ប្រជាពលដ្ឋ។ ឈរលើមូលដ្ឋាននៃកំណែទម្រង់នគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញនិងលើកទឹកចិត្តដល់សិស្សនគរបាលដែលបញ្ចប់ការសិក្សានិងត្រៀមចេញទៅបំពេញការងារ ត្រូវប្រកាន់យកទស្សនៈ រៀនមួយជីវិត ដោយផ្សារភ្ជាប់ការងារជាក់ស្ដែងនៅក្នុងអង្គភាព និងជាមួយប្រជាពលរដ្ឋទៅនឹងទ្រឹស្ដីនិងមេរៀនដែលបានសិក្សានៅសាលា ក្នុងនោះក៏ត្រូវអភិវឌ្ឍន៍សមត្ថភាពលើជំនាញឌីជីថលដើម្បីជាជំនួយក្នុងការបំពេញការងារ ឆ្លើយតបបរិបទសង្គម និងគោលនយោបាយរាជរដ្ឋាភិបាលផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានរំលឹកអំពីការបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន ដែលក្នុងនោះក្រសួងមហាផ្ទៃ កំពុងអនុវត្តយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលទូទាំងប្រទេស ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ […]