ព័ត៌មានជាតិ

បើដំណើរការហើយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ

បើដំណើរការហើយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃនេះតទៅ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041។ ពេលវេលានៃការផ្តល់សេវា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង 9:00 – 12:00 និងរសៀលចាប់ពីម៉ោង 14:00- 17:00៕ប្រពភ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី11 ខែមករា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ2024 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំ “វរជ័យ” ទីស្តីការក្រសួងមហាផ្ទៃ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី11 ខែមករា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ2024 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំ “វរជ័យ” ទីស្តីការក្រសួងមហាផ្ទៃ៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាល!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាល! ខេត្តកណ្តាល ៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។ បេសកកម្មនៅក្រុងសំពៅពូនរបស់ឯកឧត្តមអភិសន្តិបណ្ឌិត មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ នៅក្នុងឱកាសអញ្ជើញទៅដល់ក្រុងសំពៅពូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ មុននឹងចូលទៅពិនិត្យស្ថានភាពច្រាំងទន្លេដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានជ្រៃធំ ស្ថិតក្នុងសង្កាត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀតណាម។ បន្ទាប់មកទៀត ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តដំណើរឆ្ពោះទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាល។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យនិងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ៕   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី10 ខែមករា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យ (Prof. Jeffrey Sach) ប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី10 ខែមករា ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យ (Prof. Jeffrey Sach) ប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។   #dolynews

ព័ត៌មានជាតិ

វិមានសន្តិភាព: នាថ្ងៃទី10 ខែមករា ឆ្នាំ2024នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

វិមានសន្តិភាព: នាថ្ងៃទី10 ខែមករា ឆ្នាំ2024នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដេីមនីតិកាលទី៧ នេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដេីមនីតិកាលទី៧ នេះ ភ្នំពេញ ៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសេីរពីរាជរដ្ឋាភិបាលនីតិកាលចាស់ប៉ុណ្ណោះទេ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រងចាត់ចែងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ គ.ជ.អ.ប. បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្តីណែនាំ បច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង […]

ព័ត៌មានជាតិ

ស្លាប់មនុស្ស ២២នាក់ របួស ៧៧នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម​តែ ១សប្ដាហ៍ដើមឆ្នាំ២០២៤

ស្លាប់មនុស្ស ២២នាក់ របួស ៧៧នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម​តែ ១សប្ដាហ៍ដើមឆ្នាំ២០២៤ ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ រយៈពេលមួយសប្ដាហ៍ដើមឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឱ្យស្លាប់មនុស្ស ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ ​គិតពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា​ ឆ្នាំ២០២៤​។ មិន​ខុសពីឆ្នាំ២០២៣ នោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែ​ប្រធានបទដ៏ក្តៅគគុក​ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង​ គឺជួបគ្រោះថ្នាក់​ច្រើនជាងគេដដែល ​ស្រប​ពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់យើង​កាន់តែរីកចម្រើនជាលំដាប់។​ នេះបើ​តាម​​ការ​​លើកឡើងរបស់លោកបណ្ឌិត ទូច​ សុឃៈ អ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ។ អ្នកពាក្យរងដដែល បាន​បន្ត​ទៀត​ថា ​ជាទិសដៅអាទិភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ​ ក្នុងអាណត្តិទី៧ នេះ។ ជាបន្តបន្ទាប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី9 ខែមករា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ2024 របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី9 ខែមករា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ2024 របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូបង្រៀនបំប៉នក្នុងស្រុកមេសាង

លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូបង្រៀនបំប៉នក្នុងស្រុកមេសាង ព្រៃវែង ៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង លោក ហ៊ត សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង និងលោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ៤ ៨៧៥ ០០០(បួនលាន ប្រាំបីសែនប្រាំពីរម៉ឺនប្រាំពាន់)រៀល ជូនដល់លោកគ្រូ អ្នកគ្រូបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២២-២០២៣ ចំនួន […]